ការ​ញ៉ាំ​អាហារ​ក្រោយ​ពី​ហាត់ប្រាណ​រួច​ប្រហែលជា​រឿង​ដ៏​ល្អ​មួយ​ក្នុង​ការបង្កើត​ជា​សាច់ដុំ​ធំៗ និង​អាច​ជំនួស​បាន​នូវ​កម្លាំង​ដែល​បាន​ប្រើប្រាស់​រួច​។ អ្វី​ដែល​ពិសេស​នោះ​គឺថា នៅ​ពេល​អ្នក​ឈានដល់​ញ៉ាំ​អាហារ​ត្រឹមត្រូវ​ហើយ អ្នក​អាច​នឹង​ប្រើប្រាស់​នោះ​ដើម្បី​បន្ធូរ​អារម្មណ៍​ពី​ការ​ហាត់ប្រាណ​វិញ​បាន​ដែរ​។ យោង​ទៅតាម​អ្នកជំនាញ​ខាង​ការហាត់​បង្កើន​កាយសម្បទា យក​ល្អ​គួរតែ​ញ៉ាំ​អាហារ​នៅ​រយៈពេល ៣០​នាទី​ក្រោយ​ពី​រត់​ហាត់ប្រាណ​យឺត​។ ដូច្នេះ​តើ​អាហារ​អ្វីខ្លះ​ដែល​ត្រឹមត្រូវ​ទៅ​?

ផ្លែ​ចេក​
បើសិន​ជា​អ្នក​កំពុងតែ​ស្វែងរក​វិធីសាស្ត្រ​ដ៏​ល្អ​មួយ​ដើម្បី​បង្កើន​ថាមពល​ដល់​រាងកាយ ចូរ​ញ៉ាំ​ផ្លែ​ចេក​ទៅ​។ វា​អាច​នឹង​ជួយ​ឱ្យ​ជាតិ​ស្ករ​ក្នុង​ឈាម​វិល​មក​ធម្មតា​វិញ​បាន​។ ផ្លែ​ចេក​មួយ​ផ្លែ​ក៏​ជា​ប្រភព​នៃ​សារធាតុ​ប៉ូ​តា​ស្យូម​ដ៏​អស្ចារ្យ ដែល​ល្អ​ចំពោះ​សាច់ដុំ និង​បេះដូង​ផងដែរ​។

ត្រី​សាល​ម៉ុង​
នៅពេល​ដែល​និយាយ​អំពី​ប្រូតេអ៊ីន​នោះ របស់​ដែល​នៅ​ជិត​ខ្លួន​ជាង​គេង​គឺ​ត្រី​សា​ម៉ុង​នេះដែរ ព្រោះ​វា​មាន​អូ​មេហ្គា​បី​ដែល​អាច​ជួយ​លុបបំបាត់​ការ​រលាក ផ្តល់​ថាមពល​កាន់តែច្រើន និង​ថែរក្សា​សុខភាព​បេះដូង​សរសៃឈាម​បាន​យ៉ាង​ល្អ​ទៀត​។

ផ្លែ​គី​វី​
ផ្លែ​គី​វី​ក្រៅពី​សម្បូរ​វីតាមីន​C និង​ប៉ូ​តា​ស្យូម វា​ក៏​ជា​អាហារ​ដ៏​អស្ចារ្យ​មួយ​សម្រាប់​អ្នក​ហាត់ប្រាណ​រួច    ដែរ​។ ការផ្គត់ផ្គង់​ជា​អង់​ទី​អុកស៊ី​ដង់​គឺជា​រឿង​ល្អ​បំផុត ព្រោះ​វា​អាច​ជួយ​បំបាត់​រ៉ាឌីកាល់​សេរី ដែល​ជា​ម៉ូលេគុល​គ្រោះថ្នាក់​ដល់​រាងកាយ​បាន ជា​ពិសេស​ពេល​កំពុងតែ​ហាត់ប្រាណ​តែម្តង​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង