ផ្តាសាយគឺជាជំងឺដែលងាយកើតលើខ្លួនមនុស្សគ្រប់រូប ដូចនេះតើក្រៅពីប្រើថ្នាំសម្រាប់ព្យាបាល តើមានរូបមន្តអ្វីសម្រាប់ព្យាបាលបាននោះ?
រូបមន្តទី១ ៖ ផ្លែស្ពឺ
គ្រឿងផ្សំ ៖ ផ្លែស្ពឺចំនួនមួយផ្លែ ស្ករក្រាម និងអំបិលបន្តិច។
របៀបចម្អិន ៖ អ្នកអាចយកផ្លែស្ពឺចិតជាបន្ទះ បន្ទាប់មកលាយជាមួយអំបិល និងស្ករក្រាមដាក់ចូលទៅដាំ អ្នកក៏អាចបន្ថែមទឹកបន្តិចដែរ ដាំរួចយកទឹកវាមកទទួលទានជាការស្រេច។

រូបមន្តទី២ ៖ សម្លការ៉ុត
គ្រឿងផ្សំ ៖ ឆ្អឹងជំនីជ្រូក ពោត ការ៉ុត និងប្រហិត។
របៀបចម្អិន ៖ អ្នកអាចយកគ្រឿងផ្សំទាំងនោះស្ងោរជាស៊ុបបាន នោះវានឹងជួយឱ្យជំងឺអ្នកធូរស្រាល ថែមទាំងចង់បរិភោគបាយ ដោយសារតែនៅពេលដែល
អ្នកផ្តាសាយ អ្នកមិនសូវមានអារម្មណ៍ក្នុងការពិសារអ្វីឡើយដូចនេះក្រោយពេលដែលអ្នកបរិភោគស៊ុបនេះរួច អ្នកនឹងមានអារម្មណ៍ក្នុងការពិសារបាយជាមិនខាន៕