ក្រៅពីឈឺក្បាលខ្ទោកៗ វិលមុខ និងក្អួតចង្អោរ ការញ៉ាំគ្រឿងស្រវឹងច្រើនពេកក៏អាចបណ្តាលឱ្យខ្សោះជាតិទឹកបានដែរ ព្រោះគ្រឿងស្រវឹងមានសមាសភាពចាជាថ្នាំបញ្ចុះទឹកនោម។ ហេតុដូច្នេះហើយទើបជាមូលហេតុនាំឱ្យមានរោគសញ្ញាជាស្រវឹងកើតឡើង។

តាមរយៈការព្យាបាលដោយខ្លួនឯងទៅលើអ្នកមានអាការៈស្រវឹង វាពិតអាចជាអាចធ្វើឱ្យអ្នកមានអារម្មណ៍ល្អឡើងវិញបាន។ ខាងក្រោមនេះជាវិធីសាស្ត្របីយ៉ាងដែលអាចដោះស្រាយរោគសញ្ញានៃភាពស្រវឹង។
គេង
គ្រឿងស្រវឹងអាចធ្វើឱ្យមនុស្សគេងលក់បានយ៉ាងងាយប៉ុន្តែក្រោយពីពិធីជប់លៀងបានបញ្ចប់ច្រើនមករួច ពួកគេអាចនឹងគេងមិនលក់ទៅវិញ។ ដូច្នេះការគេងមិនគ្រប់គ្រាន់មិនមែនជារឿងសំខាន់នាំឱ្យស្រវឹងឡើយ ប៉ុន្តែវានឹងធ្វើឱ្យអ្នកស្រវឹងកាន់តែខ្លាំងទៅវិញទេ។ ការសិក្សាបានឱ្យដឹងថា ការដែលស្រវឹងហើយមិនបានគេងនោះ ពិតជាធ្វើឱ្យខួរក្បាលមនុស្សទៅជាស្រអាប់ និងឈឺពេញខ្លួន។
បង្គ្រប់ជាតិទឹកឡើងវិញ
ចាប់តាំងពីការខ្សោះជាតិទឹកបណ្តាលមកពីការញ៉ាំគ្រឿងស្រវឹងច្រើន និងបង្កជារោគសញ្ញាស្រវឹងមក ការញ៉ាំទឹកបន្ថែមពិតជាអាចជួយដោះស្រាយបញ្ហាបានវិញ។ តាមពិត ការសិក្សាបានឱ្យដឹងថា ការញ៉ាំគ្រឿងស្រវឹងច្រើនអាចបណ្តាលឱ្យបាត់បង់អេឡិចត្រូលីត្រក្នុងខ្លួន។ ដូច្នេះអ្នកគួរតែញ៉ាំទឹកដែលមានអេឡិចត្រូលីត្រវិញឱ្យបានច្រើន ព្រមទាំងទឹកផ្លែឈើផងដែរ។
កុំប្រើថ្នាំបំបាត់ការឈឺចាប់
ភាគច្រើនអ្នកស្រវឹងស្រាតែងរអ៊ូអំពីការឈឺក្បាល និងឈឺសាច់ដុំ។ សញ្ញាអស់ទាំងនេះអាចងាយនឹងព្យាបាលដោយប្រើថ្នាំបំបាត់ការឈឺចាប់ដោយមិនបាច់មានវេជ្ជបញ្ជាទេ ដូចជាថ្នាំ Paracetamol ជា ដើម។ ទោះបីជាយ៉ាងណាក៏ដោយ អ្នកជំនាញនិយាយថា ការប្រើថ្នាំប្រភេទនេះកាន់តែធ្វើឱ្យថ្លើមខូចខាតថែមទៀតទៅវិញទេ ព្រោះគ្រឿងស្រវឹងកំពុងតែធ្វើទុកថ្លើមស្រាប់។