ថ្លើមអាចប្រៀបបានទៅនឹងរោងចក្រឈាមមួយ។ ថ្លើមមិនគ្រាន់តែធ្វើឱ្យមានការរំលាយអាហារល្អតែប៉ុណ្ណោះទេ តែវាក៏ជួយសម្អាតជាតិពុលនិងមិនបរិសុទ្ធនានាចេញពីឈាម ផងដែរ។ ថ្លើមស្អាតល្អធ្វើឱ្យអ្នកមានសុខភាពល្អ រហ័សរហួន ពោរពេញទៅដោយថាមពល មានទឹកមុខស្រស់ស្រាយ និងមានអារម្មណ៍ស្រស់ថ្លា ផងដែរ។
ធ្វើយ៉ាងណាដើម្បីសម្អាតថ្លើមបាន?
អ្នកអាចសម្អាតថ្លើមរបស់អ្នកបានជារៀងរាល់ថ្ងៃ ដោយផឹកប្រេងអូលីវ១ស្លាបព្រាកាហ្វេ លាយជាមួយនឹងទឹកក្រូចឆ្មារ១ស្លាបព្រាបាយជារៀងរាល់ព្រឹកទាំងក្រពះនៅទទេ មុននឹងញ៉ាំអាហារពេលព្រឹក។

អ្នកនឹងសង្កេតឃើញថាមានការប្រែប្រួលយ៉ាងខ្លាំង ក្រោយរយៈពេល១ខែ៖ ទិដ្ឋភាពខាងក្រៅល្អប្រសើរ រង្វង់ភ្នែកលែងខ្មៅ សម្បុរស្រស់ថ្លា ហើយមានអារម្មណ៍ថានៅក្មេង។ គ្មានការទល់លាមកទៀតទេ។ អ្នកនឹងមានសុខភាពល្អ ហើយពោរពេញដោយថាមពល!
ពីព្រោះថា៖
- ប្រេងអូលីវជួយបញ្ចេញជាតិពុលពីក្នុងថ្លើមនិងប្រមាត់ ធ្វើឱ្យការរំលាយអាហារដំណើរការទៅបានល្អ ម្ល៉ោះហើយពោះវៀនក៏ធ្វើការបានល្អដែរ។
- ទឹកក្រូចឆ្មារមិនគ្រាន់តែមានវីតាមីនC តែប៉ុណ្ណោះទេ វាក៏ជួយបណ្តេញកូលេស្តេរ៉ុលចេញពីសរសៃឈាមផងដែរ ហើយជួយសម្អាតថ្លើម។