របៀបនៃការគេងពិតជាសំខាន់ណាស់ បើអ្នកគេងខុសរបៀប នោះវាអាចប៉ះពាល់ដល់សុខភាពអ្នកខ្លាំងណាស់ ដូចនេះតើមានរបៀបគេងបែបណាដែលខុសនោះ?
ការអង្គុយគេង
បុគ្គលិកក្រុមហ៊ុនភាគច្រើនតែងតែមានភាពនឿយហត់ខ្លាំងក្រោយពេលដែលចេញពីកន្លែងធ្វើការ ដូចនេះទៅដល់ផ្ទះ ក្រោយពីបរិភោគបាយរួច គេនឹងទៅអង្គុយនៅលើសាឡុង ហើយគេងដោយមិនដឹងខ្លួន ការគេងបែបនេះអាចធ្វើឱ្យបេះដូងអ្នកលោតយឺត សរសៃឈាមរីកធំ ថែមទាំងធ្វើឱ្យខួរក្បាលខ្វះអុកស៊ីសែន ដែលអាចធ្វើឱ្យអ្នកវិលមុខបានយ៉ាងងាយ។

គេងផ្កាប់មុខ
នៅពេលដែលអ្នកមើលសៀវភៅយូរ ឬអង្គុយធ្វើការងារយូរ អ្នកនឹងអាចគេងផ្កាប់មុខទៅលើតុ នេះជារបៀបគេងដែលអាចធ្វើឱ្យឈាមអ្នកដើរមិនស្រួល ថែមទាំងអាចធ្វើឱ្យអ្នករំលាយអាហារមិនបានល្អទៀតផង។
គេងលក់ដោយស្រវឹង
នៅពេលដែលអ្នកតែងតែផឹកស្រារមុនពេលចូលគេងដោយស្រវឹងរួចទើបចូលគេង នោះអ្នកនឹងងាយប្រឈមមុខនឹងជំងឺបេះដូង និងជំងឺលើសឈាមណាស់។
គេងដោយមិនគ្របស្មា
នៅពេលដែលអ្នកគេងដោយមិនដណ្តប់ភួយនៅកន្លែងស្មារបស់អ្នក នោះវាងាយនឹងធ្វើឱ្យអ្នកមានជំងឺឈឺសន្លាក់ខ្លាំងណាស់ ថែមទាំងអាចធ្វើឱ្យអ្នកផ្តាសាយ ហៀរសំបោរ ពិបាកដកដង្ហើម វិលមុខ និងឈឺក្បាលជាដើម។
គេងដោយគ្របក្បាល
នៅពេលដែលអ្នកគេង ហើយមានទម្លាប់យកភួយគ្របក្បាល នោះវានឹងប៉ះពាល់ដល់ខួរក្បាលអ្នកណាស់ ដោយវាអាចធ្វើឱ្យខ្វះអុកស៊ីសែន ធ្វើឱ្យគេងមិនលក់ ងាយសុបិន្តអាក្រក់ ថែមទាំងអាចធ្វើឱ្យអ្នកវិលមុខបានក្រោយពេលក្រោកពីគេង។
គេងទល់មុខខ្យល់
អ្នកមិនត្រូវគេងនៅទល់មុខខ្យល់នោះទេ ព្រោះវាងាយធ្វើឱ្យអ្នកឈឺបាន។
គេងទល់មុខគ្នា
អ្នកមិនត្រូវគេងទល់មុខគ្នាទេ ព្រោះវាអាចធ្វើឱ្យអ្នកមិនអាចស្រូបយកអុកស៊ីសែនបានគ្រប់គ្រាន់ ជាហេតុដែលអាចធ្វើឱ្យអ្នកគេងមិនលក់ សុបិន្តច្រើន ហើយក្រោយពេលដែលក្រោកពីគេង អ្នកនឹងអាចមានអាការៈវិលមុខ និងអស់កម្លាំងក្នុងខ្លួន។
ពាក់អាវក្នុងគេង
អ្នកមិនត្រូវពាក់អាវក្នុងទេនៅពេលដែលអ្នកគេង ព្រោះវាអាចធ្វើឱ្យអ្នកមានជំងឺមហារីកសុដន់បាន។
ពាក់គ្រឿងអលង្ការគេង
អ្នកមិនត្រូវពាក់គ្រឿងអលង្ការគេងនោះទេ ព្រោះវាប៉ះពាល់ដល់សុខភាពអ្នកណាស់ ដូចនេះមុនពេលដែលអ្នកគេង អ្នកត្រូវតែដោះចេញឱ្យអស់៕