​មាន​ភាព​តានតឹង​ក្នុង​ចិត្ត​មែន​ទេ​? ការ​ទំពា​រស្ករ​កៅស៊ូ​ពីរ​បី​ដុំ ប្រហែលជា​អាច​ជួយ​អ្នក​បាន​។ ឃ្លាន​មែន​ទេ​? ពេលខ្លះ ស្ករ​កៅស៊ូ ក៏​អាច​ជួយ​អ្នក​បាន​ផង​ដែរ​។ ជា​ការពិត​ណាស់ ការ​ទំពា​រស្ករ​កៅស៊ូ បាន​ក្លាយ​ជា​ទម្លាប់​ប្រចាំថ្ងៃ សម្រាប់​មនុស្ស​មួយចំនួន ហើយ​អ្នកខ្លះ​ទៀត គឺថា អត់​វា​មិន​បាន​ទៀតផង​។​

​និយាយ​ពី​រឿង​ទំពា​រស្ករ​កៅស៊ូ អ្នកជំនាញ​ប្រចាំ​គេហទំព័រ​យើង បាន​លើកឡើង​ថា ប្រភេទ​ខុសគ្នា​នៃ​ស្ករ​កៅស៊ូ ដែល​អ្នក​ទំពារ នឹង​ផ្តល់​លទ្ធផល​ខុសគ្នា​ដែរ ពីព្រោះ​ស្ករ​កៅស៊ូ​ខ្លះ មាន​ប្រយោជន៍ ឯ​ខ្លះ​ទៀត គឺ​ធ្វើឲ្យ​ធ្មេញ​អ្នក​មាន​បញ្ហា​។ ការ​ទំពា​រស្ករ​កៅស៊ូ ដែល​មាន​ជាតិ​ផ្អែម អាច​ធ្វើឲ្យ​អ្នក ប្រឈមមុខ​នឹង​បញ្ហា​ពុក​ធ្មេញ ដូច្នេះ អ្នក​គួរតែ​ស្វែងរក ស្ករ​កៅស៊ូ ដែល​គ្មាន​ជាតិ​ស្ករ​ទើប​ល្អ​។ ទោះបីជា​យ៉ាងណា អ្នក​គួរតែ​ប្រុងប្រយ័ត្ន ទោះបីជា​វា​គ្មាន​ជាតិ​ស្ករ​ក្តី តែ​វា​ក៏​មាន​ជាតិ​ផ្អែម​ម្យ៉ាង​ហៅថា Xylitol ដែល​អាក្រក់​ចំពោះ​សុខភាព​អ្នក​។​

​ផលប៉ះពាល់​នៃ​ការ​ញ៉ាំ​ស្ករ​កៅស៊ូ មាន​មិនតិច​ទេ​។ អ្នក​ដែល​ចូលចិត្ត​ទំពា​រស្ករ​កៅស៊ូ ដើម្បី​បំបាត់​ការឈឺ​ក្បាល អាច​មាន​ផលប៉ះពាល់ ចំពោះ​សុខភាព​ខួរក្បាល​។ ការ​ទំពា​រស្ករ​កៅស៊ូ​ញឹកញាប់ ធ្វើឲ្យ​អ្នក​មាន​បញ្ហា​សុខភាព​មាត់​ធ្មេញ​។ នៅពេល​ដែល​អ្នក​មិន​អាច​បញ្ឈប់ ការ​ទំពា​រស្ករ​កៅស៊ូ​បាន នោះ​មិន​យូរ​មិនឆាប់ អ្នក​ប្រាកដជា​កើត​ជំងឺ​ទឹកនោម​ផ្អែម និង​ធាត់​លើស​ទម្ងន់​ហើយ​។​

​គេហទំព័រ​យើង មិន​បាន​ហាមឃាត់ ឬ​ឲ្យ​អ្នក​បញ្ឈប់​ការ​ទំពារ​ស្ករ​កៅស៊ូ​ដែរ ពីព្រោះ​យើង​ដឹងថា ស្ករ​កៅស៊ូ ក៏​មាន​ផលប្រយោជន៍ ចំពោះ​សុខភាព​ច្រើន​ណាស់​ដែរ​។ ក្នុង​គោលបំណង​តែមួយ គឺ​ចង់​ឲ្យ​ប្រជាពលរដ្ឋ​ខ្មែរ មាន​សុខភាព​មាំមួន និង​ចាក​ឆ្ងាយ​ពី​ជំងឺ​នានា​ដូច្នេះ អ្នក​គួរ​មានការ​ប្រុងប្រយ័ត្ន ហើយ​កុំ​ញ៉ាំ​ស្ករ​កៅស៊ូ​ច្រើនពេក​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង