ការសាក់រូបនៅលើស្បែក បានក្លាយទៅជាការពេញនិយមមួយ របស់មនុស្សមួយចំនួន ប៉ុន្តែ យើងគួរចងចាំថា ផលប៉ះពាល់របស់វា អាចកើតមានច្រើនណាស់។
ផលវិបាកដែលអ្នក ត្រូវប្រឈមមុខ ក្រោយពេលអ្នកសម្រេចចិត្តសាក់រួច ៖
- ការឆ្លងមេរោគ ៖ ឧបករណ៍ចាក់សាក់ និងម្ជុល ដែលមិនបានសម្លាប់មេរោគបានល្អ អាចចម្លងជំងឺឆ្លងនានាជាច្រើន ដូចជាជំងឺរលាកថ្លើម និងជំងឺអេដស៍។
- ពិបាកលុបសាក់ចេញវិញ ៖ បច្ចុប្បន្ន គេមានបច្ចេកវិទ្យាទំនើប ក្នុងការប្រើកាំរស្មីឡាស៊ែ ដើម្បីលុបស្នាមសាក់ ប៉ុន្តែ វាក៏នៅមានការឈឺចាប់ដែរ និងផលវិបាកផងដែរ។ ដើម្បីលុបស្នាមសាក់បាន គឺត្រូវការថវិកាច្រើន និងចំណាយពេលយូរ។ ការលុបស្នាមសាក់ ដែលមិនបន្សល់នូវស្លាកស្នាមសោះ គឺមិនអាចទៅរួចនោះទេ។
- ប្រតិកម្ម ៖ ការប្រតិកម្មទៅនឹងសារធាតុពណ៌ ពេលចាក់សាក់ វាកម្រ តែបើមានវិញ គឺពិបាកក្នុងការគ្រប់គ្រងណាស់។
- ឡើងដុំសាច់ ឬផ្លែ ៖ វាគឺជាដុំ ដែលបង្កើតឡើងដោយ ភាគល្អិតនៃជាតិពណ៌ នៃការចាក់សាក់៕
