មនុស្សគ្រប់រូបសុទ្ធតែចង់មានថ្លើមដែលមានសុខភាពល្អ ប៉ុន្តែបើគ្រាន់តែចង់ ហើយមិនបញ្ចេញសកម្មភាពថែរក្សា ឬបែរជាធ្វើសកម្មភាពមួយចំនួនដែលអាចបំផ្លាញថ្លើមដោយមិនដឹងខ្លួននោះ នោះថ្លើមអ្នកនឹងមិនអាចមានសុខភាពល្អឡើយ ដូចនេះតើមានសកម្មភាពអ្វីខ្លះដែលអាចបំផ្លាញថ្លើមនោះ ហើយមានទង្វើអ្វីខ្លះដែលអាចការពារបាននោះ?

សកម្មភាពដែលបំផ្លាញ
- ការចូលគេងយប់ជ្រៅជារៀងរាល់យប់ ដោយពាក់កណ្តាលអធ្រាតទើបចូលគេង នេះជាទង្វើដែលបំផ្លាញថ្លើមបំផុត។
- ការចូលចិត្តខឹងច្រើន មួលម៉ៅ ឆេវឆាវ អារម្មណ៍មិនស្ងប់ គិតច្រើន។
- ការប្រើភ្នែកច្រើន ធ្វើឱ្យភ្នែកនឿយហត់ខ្លាំងក៏ជាទង្វើដែលប៉ះពាល់ដល់ថ្លើមអ្នកដូចគ្នា។
- ការធ្វើការងារច្រើន តែងតែថែមម៉ោងធ្វើការ ដោយគ្មានពេលឈប់សម្រាក សូម្បីតែថ្ងៃអាទិត្យក៏ធ្វើដែរ នេះជាទង្វើដែលប៉ះពាល់ដល់សុខភាពថ្លើមបំផុត។
- ការដើរក្នុងរយៈពេលយូរដោយមិនឈប់សម្រាក ពេលហត់នៅតែដើរទៅមុខទៀត នេះក៏ជាទង្វើដែលអាចបំផ្លាញថ្លើមអ្នកដូចគ្នា។
សកម្មភាពដែលអាចការពារថ្លើមអ្នក
- អ្នកត្រូវតែចូលគេងនៅមុនម៉ោង១១ជារៀងរាល់យប់ ព្រោះក្រោយពេលម៉ោង១១ គឺជាម៉ោងដែលថ្លើមបញ្ចេញជាតិពុលមកក្រៅ បើអ្នកនៅតែមិនគេង នោះវានឹងមិនអាចបញ្ចេញបានទេ។
- នៅពេលដែលអ្នកធ្វើការដល់មានអារម្មណ៍ថាហត់ អ្នកត្រូវតែរកកន្លែងសម្រាក រួចទើបបន្តការងារទៀត ដោយមិនត្រូវបង្ខំធ្វើឱ្យអស់នោះទេ។
- អ្នកមិនត្រូវតែងតែខឹងអ្នកដទៃនោះទេ បើរំងាប់អារម្មណ៍បាន ចូលអ្នករំងាប់អារម្មណ៍ឆេវឆាវទាំងនោះ ដើម្បីសុខភាពថ្លើមអ្នក។
- មិនត្រូវមើលទូរទស្សន៍យូរនោះទេ អ្នកត្រូវតែសម្រាក១០នាទីរៀងរាល់មួយម៉ោង។
- អ្នកត្រូវតែហាត់ប្រាណឱ្យបានរាល់ថ្ងៃ ព្រោះការហាត់ប្រាណនេះអាចជួយឱ្យអ្នកមានសុខភាពល្អ ដូចនេះថ្លើមអ្នកនឹងមានសុខភាពល្អដូចគ្នា៕