មនុស្សពេញវ័យភាគច្រើន ត្រូវការគេងពី ៨ ម៉ោងកន្លះទៅ ៩ ម៉ោងក្នុងមួយយប់។ ប្រសិនបើអ្នកគេងច្រើន ឬតិចពេក អ្នកអាចភ្ញាក់ឡើង ដោយមានអារម្មណ៍អស់កម្លាំង និងមិនស្រស់ស្រាយ។ មនុស្សដែលគេងយូរពេក ក៏អាចមានបញ្ហា នៃការគេងលក់ទៅវិញផងដែរ ហើយអ្នកអាចភ្ញាក់ច្រើន អំឡុងពេលគេងពេលយប់។
មនុស្សមួយចំនួន ដែលនៅតែមានអារម្មណ៍អស់កម្លាំង ក្រោយពីគេងបានគ្រប់គ្រាន់ អាចមានបញ្ហានៃការគេង ហើយពួកគេមិនដឹងពីរឿងនោះ។ បញ្ហាដូចជា ការគេងមិនដកដង្ហើម និងជំងឺធ្លាក់ទឹកចិត្ត អាចធ្វើឲ្យអ្នក ពិបាកនឹងគេងលក់វិញ។ កាហ្វេអ៊ីន និងថ្នាំមួយចំនួន ក៏អាចរំខានដល់ដំណេកផងដែរ។
ប្រសិនបើអ្នក មិនចង់ភ្ញាក់ឡើង ដោយមានភាពមិនស្រស់ស្រាយនៅពេលព្រឹក ឬគិតថា អ្នកអាចមានការធ្លាក់ទឹកចិត្ត វាជារឿងល្អ ក្នុងការជួបជាមួយនឹងគ្រូពេទ្យ៕
