ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរកា
ឆ្នាំរកា នឹងមានអ្នកជួយបង្ហាញផ្លូវឲ្យអ្នកដើរដល់កន្លែងដែលមានទ្រព្យច្រើនណាស់។ ជាពិសេស អ្នកក៏អាចដើរដល់គោលដៅផងដែរ។ ដូចនេះ អ្នកនឹងមិនមានទុក្ខកង្វល់រឿងខ្វះលុយទៀតទេ។
ឆ្នាំច
ឆ្នាំច ទេវតាទ្រព្យនឹងដឹកមាសជូនអ្នកច្រើនណាស់។ ជាពិសេស ផ្លូវក្នុងការកើបបានទ្រព្យក៏មិនស្ទះផងដែរ។ ដូចនេះ អ្នកនឹងមានក្រដាសប្រាក់ដែលគ្មានកន្លែងសម្រាប់ទុកនោះទេ។
ឆ្នាំមមី
ឆ្នាំមមី នឹងមានទេវទ្រព្យចូលមកជួយអ្នក ដោយជួយផ្តល់ឲ្យអ្នកនូវទ្រព្យដែលចាយមិនអស់នោះឡើយ។ ជាពិសេស អ្នកក៏មិនជួបឧបសគ្គនិងបញ្ហាច្រើនផងដែរ។ ដូចនេះ អ្នកនឹងរស់បានសុខស្រួលណាស់៕