ការជ្រើសរើស​ភេ​ជ្ជៈបាន​ត្រឹមត្រូវ​អាច​ជួយ​ដល់​ការបំលែង​ថាមពលរា​រាំងភា​ពឃ្លា​ន​និង​កាត់បន្ថយ​កា​ឡូរី​។

តើ​អ្វីខ្លះ​ជា​ភេសជ្ជៈ​ដែល​ល្អ​សម្រាប់​អ្នក​សម្រក​ទម្ងន់​?

– ទឹក​៖ ចូរ​ជំនួស​ភេសជ្ជៈ​កំប៉ុង​ដោយ​ពិសារ​ទឹក​ធម្មតា​នោះ​អ្នក​អាច​កាត់បន្ថយ​កាឡូរី​ជាច្រើន​ក្នុង​មួយ​ថ្ងៃ​។ ការ​ពិសារ​ទឹក​ពីរ​កែវ​មុន​ពេលបាយ​អាច​ជួយ​ធ្វើឲ្យ​ក្រពះឆាប់​ឆ្អែត​ដូច្នេះ​អ្នក​នឹងមិន​ទទួលទាន​ច្រើន​ឡើយ​ពេលបាយ​។ បន្ថែម​ពីលើ​នេះ​ទៀត​ការស្រាវជ្រាវ​ថ្មី​បាន​ណែនាំ​ថា ការ​ពិសារ​ទឹក​ឲ្យបាន​ច្រើន​មាន​ឥទ្ធិពល​វិជ្ជ​មាន​ទៅ​លើ​ការបំលែង​ថាមពល​របស់អ្នក​។​

– ទឹក​បន្លែ​៖ ទឹក​បន្លែ​មាន​សារជាតិ​ចិញ្ចឹម​ច្រើន​ហើយ​វា​មាន​កាឡូរី​ទាប​តែមាន​សូ​ដ្យូ​ម​ច្រើន​។ ការជ្រើសរើស​បន្លែ​ណា​ដែល​មាន​សាច់​ក៏​អាច​ផ្តល់​ជាតិ​សរសៃ​ដល់​អ្នក​ដែល​ជួយ​គ្រប់គ្រង​ភាព​ឃ្លាន​របស់​អ្នក​បាន​។​

– កាហ្វេ​ខ្មៅ​៖ នៅពេល​ដែល​អ្នកត្រូវកា​រ​ជាតិ​កាហ្វេ​អ៊ី​ន​កាហ្វេ​គឺជា​ជម្រើស​ល្អ​ជាង​ទឹក​សូ​ដា​ឬ​ភេសជ្ជៈ​បំប៉នកម្លាំង​ផ្សេងៗ​។ កាហ្វេ​ខ្មៅ​គ្មាន​កាឡូរី​ឡើយ​ហើយ​វា​សម្បូរ​ទៅដោយ​អង់​ទី​អុក​ស៊ីដង់​។ ការសិក្សា​ស្រាវជ្រាវ​បានបង្ហាញ​ថា​ការ​ពិសារ​កាហ្វេ​ក្នុង​កម្រិត​ល្មម (៣ ទៅ ៤​កែវ ក្នុង​មួយ​ថ្ងៃ​) អាច​ជួយ​ដល់​អារម្មណ៍​និង​ការ​ផ្តោតអារម្មណ៍​យកចិត្តទុកដាក់ និង​កាត់បន្ថយ​ហានិភ័យ​នៃ​ជំងឺ​ទឹកនោម​ផ្អែម​ប្រភេទ ២ និង​ប្រភេទ​នៃ​ជំងឺមហារីក​មួយចំនួន​ផងដែរ​។​

– តែ​បៃតង​៖ តែ​បៃតង​គឺជា​ជម្រើស​ដ៏​ល្អ​បំផុត​នៅពេល​ដែល​អ្នកស្វែងរក​សារធាតុ​បំប៉ន​ស្មារតី​។ វា​មិន​ត្រឹម​តែ​គ្មាន​កាឡូរី​ប៉ុណ្ណោះ​ទេ ការសិក្សា​ស្រាវជ្រាវ​មួយចំនួន​ណែនាំ​ថា​ទឹកតែ​បៃតង​អាចជួយ​ជម្រុញ​ដល់​ការ​សម្រក​ទម្ងន់​បាន​ទៀតផង​។​

– ស្រា​បៀរ​កម្រិត​ស្រាល​៖ ស្រា​បៀរ​មិនមែន​ជា​ភេសជ្ជៈ​ដែល​អាច​ជួយ​អ្នក​ក្នុងការ​សម្រក​ទម្ងន់​នោះ​ទេ​។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មាន​កម្មវិធី​ជា​មួយ​មិត្តភក្តិ​ហើយ​ត្រូវការ​ពិសា​រគ្រឿង​ស្រវឹង​នោះ​ស្រា​បៀរ​ប្រភេទ​ស្រាល​គឺជា​ជម្រើស​ដ៏​ល្អ​។​

– ទឹកដោះគោ​មាន​ខ្លាញ់​តិច​៖ ការ​ពិសារ​អាហារ​សម្បូរ​ទៅ​ដោយ​កាល់ស្យូម​អាច​ជួយ​ដល់​រាង្គ​កាយរ​បស់​អ្នកហើយ​វា​ក៏​អាច​ជួយ​អ្នក​ក្នុង​ការ​សម្រក​ទម្ងន់​ផងដែរ​។ ការសិក្សា​ថ្មីៗ​នេះ​បាន​ណែនាំ​ថា​ការ​ពិសារ​ទឹកដោះគោ​ឬ​គ្រឿង​បរិភោគ​ផលិត​ពី​ទឹកដោះគោ​ច្រើន​អាច​ជួយ​សម្រក​ទម្ងន់ ប៉ុន្តែ​អ្នក​ត្រូវ​ពិសារ​តែ​ទឹកដោះគោ​ទឹកដោះគោ​ជូរ​និង​ឈី​ស​ដែល​គ្មាន​ជា​តិខ្លាញ់​ឬ​មាន​ជាតិ​ខ្លាញ់​តិច​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង