ថ្លើមគឺជាសរីរាង្គក្នុងពោះដ៏ធំមួយដែលមានរាងដូចបាល់ទាត់ និងស្ថិតនៅផ្នែកខាងលើ និងខាងស្តាំនៃពោះ។ ការរីកថ្លើមមិនមែនជាជំងឺឡើយ តែវាអាចជាសញ្ញានៃបញ្ហាណាមួយដូចជា ជំងឺថ្លើម ខ្សោយបេះដូងដោយសារថ្លើម ឬជំងឺមហារីក។
អ្នកទំនងជាអាចមានអាការៈថ្លើមរីកបានបើសិនជាកំពុងតែមានជំងឺថ្លើម។ កត្តាដែលអាចប្រឈមកាន់តែខ្លាំងនឹងថ្លើមរីកនោះមានដូចជា៖

- ញ៉ាំគ្រឿងស្រវឹងច្រើនៗ
- ប្រើថ្នាំ វីតាមីន ឬថ្នាំបំប៉នច្រើនពេក
- ប្រើថ្នាំបូរាណ
- មានការបង្ករោគផ្សេងៗ ដូចជាជំងឺគ្រុនចាញ់ និងអាឡែហ្ស៊ីជាដើម
- វីរុសបង្កជំងឺរលាកថ្លើមដូចជា A, B និង C
- មានទម្លាប់ញ៉ាំអាហារមិនត្រឹមត្រូវ ដូចជា ការធាត់អាចធ្វើឱ្យមានជំងឺថ្លើមដែរ ព្រោះពួកគេញ៉ាំអាហារដែលមិនផ្តល់សុខភាពដូចជា អាហារសម្បូរជាតិខ្លាញ់ជាដើម៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855