នៅពេលដែលក្រពះឈឺម្តងៗ វាពិតជាពិបាកណាស់ ហើយថែមទាំងពិបាកទ្រាំទៀតផង ដូចនេះតើមានវិធីអ្វីដែលអាចធ្វើឲ្យក្រពះមានសុខភាពល្អនោះ?
- បើអ្នកចង់ឲ្យក្រពះអ្នកមានសុខភាពល្អ អ្នកអាចផឹកទឹកដោះគោ និងទឹកក្តៅបាន ប៉ុន្តែនៅពេលព្រឹកមិនត្រូវផឹកទឹកដោះគោនៅពោះទទេរនោះទេ តែអ្នកអាចផឹកក្រោយពេល១ទៅ២ម៉ោងក្រោយពេលបាយព្រឹក ។
- នៅពេលដែលក្រពះអ្នកមិនស្រួល អ្នកត្រូវតែបរិភោគតិចប៉ុន្តែបរិភោគច្រើនពេល។
- អ្នកអាចបរិភោគសណ្តែកដីបាន ដោយមុនពេលបាយអ្នកអាចបរិភោគពី៤ទៅ៦គ្រាប់ ប៉ុន្តែមិនត្រូវបរិភោគច្រើននោះទេ ព្រោះវាអាចប៉ះពាល់ដល់ក្រពះអ្នកបាន។
- អ្នកអាចបរិភោគតៅហ៊ូ ស្ពៃស ការ៉ុតបាន ព្រោះវាសុទ្ធតែល្អចំពោះក្រពះអ្នក។
- ផ្លែប៉ោម ក្រូចថ្លុង ទំពាំងបាយជូរ ក្រូច សុទ្ធតែជាផ្លែឈើដែលល្អចំពោះក្រពះអ្នក។
- អ្នកត្រូវតែមានទម្លាប់បរិភោគឲ្យគ្រប់៣ពេល ឬលើស៣ពេល មិនត្រូវបរិភោគអាហារពេលព្រឹកជាមួយអាហារពេលថ្ងៃនោះទេ ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់ក្រពះអ្នកណាស់។
- នៅមុនពេលដែលអ្នកគេង៣ម៉ោង អ្នកមិនត្រូវបរិភោគអាហារនោះទេ ព្រោះវាសុទ្ធតែអាចប៉ះពាល់ដល់ក្រពះអ្នកទាំងអស់។
- មិនត្រូវជក់បារី ផឹកស្រារ កាហ្វេ និងតែក្រាស់នោះទេ វាសុទ្ធតែអាចបំផ្លាញក្រពះអ្នកយ៉ាងងាយ។
- អ្នកត្រូវតែបរិភោគបន្លែ និងផ្លែឈើឲ្យបានច្រើន ដោយមិនត្រូវភ្លេចបរិភោគនោះទេ ព្រោះវាសុទ្ធតែអាចធ្វើឲ្យក្រពះអ្នកគ្មានសុខភាពល្អ។
- នៅពេលដែលអ្នកមានក្រពះមិនស្រួល អ្នកមិនគួរហាត់ប្រាណ ឬធ្វើការងារក្រោយពេលបរិភោគឆ្អែតនោះទេ អ្នកគួរតែសម្រាកដល់អាហាររំលាយអស់ទើបធ្វើការងារបាន៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855