Join with Health.com.kh on Telegram

​ជនជាតិ​ជប៉ុន​បាន​ប្រើ​ការផឹក​ទឹក​សម្រាប់​ព្យាបាល​ជម្ងឺ​តាំងពី​បុរាណកាល​មក ហើយ​បាន​អនុវត្ត​វិធី​នេះ​ជា​ពិសេស​នៅ​សម័យ​សង្គ្រាមលោក​លើក​ទី​២​។ គេ​មាន​ការជឿជាក់​ថា ការផឹក​ទឹក​ក្នុងពេលដែល​ក្រពះ​នៅ​ទទេ ជួយ​សម្អាត​រាងកាយ និង​ធ្វើឱ្យ​មាន​ថាមពល​ចាំបាច់​ដើម្បី​បង្ការ​និង​ព្យាបាល​ជម្ងឺ​មួយចំនួន​។​


​តាមពិតទៅ ទឹក​ពិតជា​មាន​តួនាទី​សំខាន់​ខ្លាំង​មែន​ចំពោះ​សុខភាព​។ ទឹកជា​សមាសធាតុ​មួយចំណែក​ធំ​នៃ​រាងកាយ  ដែល​មាន​វត្តមាន​នៅក្នុង​គ្រប់​ជាលិកា​ទាំងអស់ ហើយ​ចាំបាច់​ខ្លាំងណាស់​សម្រាប់​ដំណើរការ​ល្អ​របស់​សព៌ាង្គ​កាយ​។ ទឹក​ដើរតួនាទី​ជា​អ្នក​ធ្វើ​ឱ្យ​មាន​សំណើម ឱ្យមាន​ចរន្តឈាម​រត់ ឱ្យ​តម្រងនោម​និង​សាច់ដុំ​អាច​ដំណើរការ​បាន​។ ហើយ​ទឹក​ក៏​ជា​អ្នក​ដែល​លាង​សម្អាត​កាក​សំណល់​ពី​រាងកាយ ផងដែរ​។​


ចុះ​តើ​ផឹកទឹក​យ៉ាងណា​ទៅ​?
​គេ​ត្រូវ​ផឹកទឹក​ក្តៅ​ឧណ្ហៗ​ភ្លាម​ក្រោយពី​ភ្ញាក់​ពី​ដំណេក ឱ្យបាន​៤​កែវ គឺ​ស្មើ​ប្រហាក់ប្រហែល​ទៅ​នឹង​៦៤០​មី​ល្លី​លីត្រ​។ បន្ទាប់មក គេ​មិន​ត្រូវ​ផឹក​អ្វី ឬ​ទទួលទាន​អ្វី​ទេ ក្នុង​ចន្លោះពេល​៤៥​នាទី​ក្រោយមក​។​


​គេ​ក៏​ត្រូវ​ផឹកទឹ​កក្តៅ​ផងដែរ​នៅក្នុង​ពេល​បរិភោគ​អាហារ ឬ​ក្រោយ​បរិភោគ​ចំនួន​១៥​នាទី​។ ការ​បរិភោគ​អាហារ​ត្រូវ​មាន​ចន្លោះ​ពី​មួយ​ទៅ​មួយ​ទៀត​យ៉ាងតិច​ពីរ​ម៉ោង​។​


​ចំពោះ​អ្នក​ដែល​មាន​ការពិបាក​ក្នុងការ​ផឹកទឹក ដូចជា​មនុស្ស​ចាស់​ឬ​អ្នក​ជម្ងឺ ត្រូវ​ចាប់ផ្លើម​ផឹក  តិចៗ​សិន តែ​ផឹក​ជា​បន្តបន្ទាប់​រហូតដល់​គ្រប់​៤​កែវ​។​

ប្រសិទ្ធភាព​នៃ​ការព្យាបាល​នេះ​
​ការអនុវត្ត​ការព្យាបាល​ដោយ​ទឹក​នេះ​នឹង​ជួយ​លាង​សម្អាត​រាងកាយ​ក្នុង​រយៈពេល​៣០​ថ្ងៃ ហើយ​ជួយ​បង្ការ​និង​ព្យាបាល​ជម្ងឺ​មួយ​ចំនួន រួមមាន​ជម្ងឺរលាកស្រោមខួរ​ក្បាល ទឹកនោម​ផ្អែម រលាក​ក្រពះ ឈឺក្បាល ហឺត រលាក​ទងសួត ឈឺ​សន្លាក់ ស្កន់ ជម្ងឺ​បេះដូង ព​កសាច់ ឈឺភ្នែក ឈឺ​ពេល​មក​រដូវ​។​ល​។​
​ការព្យាបាល​ដោយ​ផឹកទឹក​នេះ​បាន​ធ្វើឱ្យ​ប្រជាជន​ជប៉ុន​មាន​អាយុ​វែង គឺមាន​មនុស្ស​អាយុ​លើស​១០០​ឆ្នាំ​រហូត​ដល់​ទៅ​៣៣០០០​នាក់ នៅក្នុង​ឆ្នាំ​២០០៨​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង