ទឹកដោះគោ មានសារៈសំខាន់ខ្លាំងណាស់ សម្រាប់សុខភាពមនុស្ស។ គ្រូពេទ្យជំនាញបានណែនាំថា អ្នកគួរតែផឹកទឹកដោះក្តៅៗជាប្រចាំ ដើម្បីមានសុខភាពមាំមួន។ ទឹកដោះគោ មានផ្ទុកជាតិវីតាមីន (A, K និង B12), thiamine, nicotinic acid, សារធាតុរ៉ែ ដូចជា កាល់ស្យូម ផូស្វ័រ សូដ្យូម និងប៉ូតាស្យូម។

ប្រសិទ្ធភាពនៃទឹកដោះគោ អាចអាស្រ័យទៅលើពេលវេលា ដែលយើងផឹក ៖
- ពេលព្រឹក ៖ ការសិក្សាមួយចំនួន មិនបានណែនាំឲ្យអ្នក ផឹកទឹកដោះគោ នៅពេលព្រឹកព្រលឹមទេ ព្រោះវាអាចប៉ះពាល់ដល់ ប្រព័ន្ធរំលាយអាហារ។
- ពេលថ្ងៃត្រង់ ៖ ការផឹកទឹកដោះគោ នៅពេលថ្ងៃត្រង់ អាចជួយឲ្យមនុស្សចាស់មានកម្លាំង ហើយវាក៏ជួយសម្រួលបញ្ហាសុខភាពផងដែរ ដូចជា ជំងឺប្រព័ន្ធទឹកនោម ឬដុំគ្រួស។
- ពេលរសៀល ៖ ការផឹកទឹកដោះគោ នៅពេលរសៀល មានសារៈប្រយោជន៍ ចំពោះសុខភាពភ្នែក។
- ពេលយប់ ៖ ពេលយប់ គឺជាពេលវេលាដ៏ល្អបំផុត សម្រាប់ការផឹកទឹកដោះគោ។ វាអាចជួយបំបាត់ការនឿយហត់ និងជួយឲ្យគេងលក់ស្រួល៕