ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំមមី
បុគ្គលដែលកើតក្នុងឆ្នាំមមី ចាប់ពីខែក្រោយទៅ នឹងមានផ្កាយសំណាងតាមថែរក្សាច្រើនណាស់។ ជាពិសេស មិនថាការងារអ្វីទេគឺអាចសម្រេចបានផលធំទាំងអស់។ ដូចនេះ ប្រាក់ចំណូលនឹងចូលខ្លាំងមកតែម្តង។
ឆ្នាំម្សាញ់
មនុស្សដែលកើតក្នុងឆ្នាំម្សាញ់ ក្នុងខែក្រោយនឹងទទួលបានលាភល្អច្រើនណាស់។ ជាពិសេស ក្នុងការងារក៏អាចទទួលបានផលដែលនឹកស្មានមិនដល់ផងដែរ។ ដូចនេះ ប្រាក់នឹងមកពីគ្រប់ទិសទីតែម្តង។
ឆ្នាំខាល
អ្នកដែលកើតក្នុងឆ្នាំខាល ក្នុងខែ១១ ទ្រព្យនឹងមកពីគ្រប់ទិសទី។ ជាពិសេស ក៏មានលាភតាមជាប់ជិតខ្លួនច្រើនផងដែរ។ ដូចនេះ គណនីសន្សំប្រាក់នឹងកើនបានលេខដែលនឹកស្មានមិនដល់ផងដែរ៕