​ថ្លើម​ដើរតួនាទី​ច្រើន​ណាស់​ក្នុង​រាងកាយ​មនុស្ស​យើង​។ ថ្លើម​ដែលមាន​សុខភាព​ល្អ​មាន​សារៈសំខាន់​ណាស់​ចំពោះ​ការរំលាយ​អាហារ​ប្រកបដោយ​សុខភាព និង​ត្រឹមត្រូវ​។ ថ្លើម​ក៏​ជួយ​ថែរក្សា​ប្រព័ន្ធ​ភាពស៊ាំ​ឱ្យមាន​សុខភាព​ល្អ បញ្ចេញ​ជាតិពុល និង​រក្សា​ទុក​ជីវជាតិ​សំខាន់ៗ​ជាច្រើន​ដែល​រាងកាយ​ត្រូវការ និង ផលិត​ជា​ទឹកប្រមាត់​ដើម្បី​រំលាយ​អាហារ ផងដែរ​។


​បើ​គ្មាន​ថ្លើម​ដ៏​មាន​សុខភាព​ល្អ​ទេ រាងកាយ​អាច​នឹង​មាន​ភាព​ទ្រុត​ទ្រោម​លឿន​។ ជំងឺថ្លើម​បង្ក​ឱ្យមាន​បញ្ហា​ផ្សេងៗ​ច្រើនណាស់ ព្រោះ​ថ្លើម​ជា​អ្នកទ្រទ្រង់​ដល់​រាងកាយ​ទាំងមូល​តាម​វិធីសាស្ត្រ​របស់​វា​ជា​ច្រើន​។

ជំងឺថ្លើម​អាច​បណ្តាលមកពី​វីរុស​រលាក​ថ្លើម​ប្រភេទ A, B និង C​។ ជំងឺថ្លើម​ផ្សេងៗ​ទៀត​អាច​កើតឡើង​ដោយសារ​មហារីក ហ្សែ​ន ឬ​ការ​ញ៉ាំ​គ្រឿង​ស្រវឹង ឬ​ឱសថ​ច្រើន​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង