មនុស្សគ្រប់រូបសុទ្ធតែរំពឹងចង់មានអាយុវែង ហើយមានសុខភាពល្អ ដូចនេះខាងក្រោមនេះយើងខ្ញុំនឹងប្រាប់អ្នកពីរូបមន្តមួយចំនួនក្នុងការធ្វើឲ្យអ្នកមានសុខភាពល្អ ហើយទោះបីជាអ្នកមានអាយុ៩០ឆ្នាំក៏ដោយក៏អ្នកនៅតែមានកម្លាំង និងមានសុខភាពល្អសម្រាប់ធ្វើអ្វីផ្សេងៗដែរ។ តើមានរូបមន្តអ្វីខ្លះទៅអីក៏ខ្លាំងម្ល៉េះ?

សណ្តែកខ្មៅទឹកខ្មេះ
អត្ថប្រយោជន៍
នៅពេលដែលអ្នកប្រើរូបមន្តនេះ វាផ្តល់អត្ថប្រយោជន៍ច្រើនណាស់ដល់អ្នកដូចជា ៖ ធ្វើឲ្យអ្នកមានសម្រសស្អាត មានរាងស្អាត ប៉ូវក្រលៀន ភ្នែកភ្លឺ សក់ខ្មៅ ថែមទាំងអាចការពារអ្នកមិនឲ្យទល់លាមក មិនមានជំងឺលើសឈាម មិនមានខ្លាញ់ក្នុងឈាម ជាងនេះទៅទៀតវាអាចធ្វើឲ្យអ្នកបាច់នូវជំងឺឈឺចង្កេះ និងជើង ជួយព្យាបាលជំងឺទឹកនោមផ្អែម ហើយនៅពេលដែលអ្នកមើលទូរទស្សន៍យូរ អ្នកអាចផឹកវាបាន នោះវានឹងជួយការពារភ្នែករបស់អ្នកមិនឲ្យស្ងួត ឈឺក្បាល និងវិលមុខឡើយ ហើយថែមទាំងអាចការពារភ្នែកអ្នកមិនឲ្យម្ញូបទៀតផង។
គ្រឿងផ្សំ ៖ សណ្តែកខ្មៅបរិមាណល្មម(មិនច្រើនពេក ហើយក៏មិនតិចពេក) ទឹកខ្មេះបរិមាណល្មម(មិនច្រើនពេក ហើយក៏មិនតិចពេក)។
របៀបធ្វើ ៖
ដំបូងអ្នកត្រូវតែយកសណ្តែកខ្មៅទៅលាង ហើយហាលឲ្យស្ងួត ទើបយកទៅឆារដោយប្រើភ្លើងកណ្តាល មិនធំពេក ហើយក៏មិនតូចពេក។
- ក្រោយពេលដែលអ្នកឆារបាន៥នាទី ក្លិនសណ្តែកនឹងភាយចេញមក នោះមានន័យថាសំបកនៃសណ្តែកខ្មៅកំពុងតែជិតប្រេះ ដូចនេះនៅពេលដែលវាប្រេះអស់ អ្នកអាចប្តូរមកភ្លើងតូចវិញដោយឆារចំនួន៥នាទី។
- បន្ទាប់ពីអ្នកឆាររួច អ្នកអាចដាក់វានៅកន្លែងដែលមានខ្យល់ចេញចូល រួចទុកឲ្យវាត្រជាក់។
- បន្ទាប់មកអ្នកត្រូវចាក់សណ្តែកខ្មៅក្នុងឆ្នាំងមួយ រួចចាក់ទឹកខ្មេះចូល។
- ក្រោយពេលដែលចាក់ទឹកខ្មេះចូលរួច អ្នកត្រូវទុកឲ្យសណ្តែកប៊ឺតយកទឹកខ្មេះឲ្យអស់ រួចអ្នកអាចយកវាមកបរិភោគលាយជាមួយទឹកឃ្មុំបាន។
របៀបបរិភោគ ៖ អ្នកអាចបរិភោគម្តង២ទៅ៣គ្រាប់បាន ប៉ុន្តែត្រូវតែព្យាយាមបរិភោគក្នុងរយៈពេលយូរ ទើបអ្នកអាចទទួលបានលទ្ធផល៕