ឈឺខ្នង ឬស្យាទិក
ការឈឺខ្នង គឺជាអាការៈដែលកើតច្រើនបំផុត គឺ ៧០ ទៅ ៨០ ភាគរយ ដែលមនុស្សគ្រប់គ្នា នឹងជួបប្រទះ ក្នុងថ្ងៃណាមួយនៃជីវិតរបស់ពួកគេ។ វាគឺជាការឈឺចាប់ ដែលចេញពីខ្នង រាលដាលទៅចង្កេះ ឆ្អឹងកញ្ចូញគូថ និងជើង។ វាអាចមានសភាពធូរស្រាល មធ្យម និងធ្ងន់ធ្ងរ។
ការឈឺខ្នងបែបនេះ អាចបណ្តាលមកពី មូលហេតុជាច្រើន។

យ៉ាងណាមិញ អ្វីដែលគួរឲ្យចាប់អារម្មណ៍នោះគឺ ការដាក់កាបូបលុយ នៅហោប៉ៅក្រោយ ហើយអង្គុយលើវា នៅពេលជិះឡាន អង្គុយរៀន ធ្វើការ ឬហាត់ប្រាណ … អាចជាមូលហេតុមួយ នៃការឈឺខ្នងនេះផងដែរ។
ដំណោះស្រាយ ៖ យកកាបូបលុយចេញ ពេលអង្គុយ ។
ដូច្នេះ ដើម្បីចៀសវាងបញ្ហានានា អ្នកគួរតែ ៖
• គេងក្នុងទីតាំងត្រឹមត្រូវ
• ពេលភ្ញាក់ពីគេង កុំប្រញាប់ក្រោកពេក ត្រូវធ្វើចលនាដៃជើងខ្លះសិន ទើបងើបមួយៗ
• ហាត់ប្រាណឲ្យបានទៀងទាត់
• កុំលើករបស់ធ្ងន់ធ្ងរៗ
• កុំពត់ពេនខ្លួនខ្លាំងពេក
• កុំផឹកស្រា
• កុំជក់បារី
• ទទួលទានចំណីអាហារមានជីវជាតិ ពិសេស កាល់ស្យូម ដើម្បីការពារឆ្អឹង …៕