ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ
ឆ្នាំថោះ
ក្នុងផ្ទះបើមានឆ្នាំថោះ នឹងអាចជោគជ័យគ្រប់ការងារ។ ជាពិសេស ប្រាក់ខែរបស់អ្នកនឹងអាចកើន១០ដងលើសពេលធម្មតា។ ជាហេតុដែលធ្វើឲ្យអ្នកមានប្រាក់គ្រប់គ្រាន់ដើម្បីទិញបានរបស់គ្រប់បែបយ៉ាងតែម្តង។
ឆ្នាំជូត
ក្នុងផ្ទះបើមានឆ្នាំជូត បញ្ហាទាំងឡាយនឹងអាចដោះស្រាយបានទាំងអស់។ ជាពិសេស លាភក្នុងក៏កើនខ្លាំងមិនគួរឲ្យជឿផងដែរ។ ដូចនេះ ក្រដាសប្រាក់នឹងហូរចូលមកខ្លាំងមិនគួរឲ្យជឿឡើយ។
ឆ្នាំច
ក្នុងផ្ទះដែលមានឆ្នាំច នឹងមានប្រាក់ដែលចាយមិនចេះអស់ឡើយ។ ជាពិសេស បំណុលក៏អាចសងបានអស់ផងដែរ។ ដូចនេះ អ្នកនឹងអាចរស់នៅដោយធូលខ្លួនខ្លាំងណាស់ មិនជាប់បំណុលទៀតទេ៕