​រោគសញ្ញា​របស់​ជំងឺ​គ្រុនពោះវៀន​ទំនងជា​កើតឡើង​បន្តិច​ម្តងៗ ហើយ​ច្រើន​តែ​ឃើញ​មាន​ក្នុង​រយៈពេល ១ ទៅ​៣​សប្តាហ៍​ក្រោយ​ប៉ះពាល់​នឹង​ជំងឺ​នេះ​រួច​។

នៅពេល​សញ្ញា​កើតមាន អ្នក​ទំនងជា​មាន​អាការៈ​ដូចខាងក្រោម​នេះ​៖
•​    ​អាការៈ​ក្តៅ​ខ្លួន​ចាប់ផ្តើម​ពី​ទាប ហើយ​កើនឡើង​រាល់ថ្ងៃ រហូតដល់ ៤០.៥​អង្សារ​
•​    ​ឈឺក្បាល​
•​    ​អស់កម្លាំង​
•​    ​ឈឺ​សាច់ដុំ​
•​    ​បែក​ញើស​
•​    ​ក្អក​ស្ងួត​
•​    ​មិន​ឃ្លាន​អាហារ និង​ស្រក​ទម្ងន់​
•​    ​ឈឺ​ពោះ​
•​    ​រា​ក ឬ​ទល់លាមក​
•​    ​កន្ទួល​រមាស់​
•​    ​ហើមពោះ​ខ្លាំង​

បើសិន​ជា​អ្នក​មិន​ទទួលយក​ការព្យាបាល​ទេនោះ អ្នក​អាច​នឹង​៖
•​    ​ទៅ​ជា​រវើរវាយ​
•​    ​ដេក​គ្មាន​ចលនា និង​ភ្នែក​អស់កម្លាំង​បើក​បាន​តែ​ពាក់កណ្តាល ដែល​វា​ត្រូវ​បាន​គេ​ស្គាល់​ថា​ជា​អាការៈ​ជំងឺ​គ្រុន​ពោះវៀន​
 

​ផលវិបាក​ដែល​អាច​ប៉ះពាល់​ដល់​អាយុជីវិត​ច្រើន​តែ​អាច​កើតមាន​ក្នុង​ករណី​នេះ​។ អ្នកខ្លះ​វិញ រោគសញ្ញា​អាច​នឹង​ត្រឡប់មកវិញ​ក្នុង​រយៈពេល​២​សប្តាហ៍​ក្រោយពី​ការ​ក្តៅខ្លួន​ស្រាកស្រាន្ត​ទៅវិញ​។


​ចូរ​ទាក់ទង​គ្រូពេទ្យ​ភ្លាមៗ​បើសិន​ជា​អ្នក​សង្ស័យថា​ខ្លួនឯង​មាន​ជំងឺ​គ្រុនពោះវៀន​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង