ថ្លើម​គឺជា​កោសិកា​ដែល​សំខាន់​បំផុត​ក្នុង​សារពាង្គកាយ​មនុស្ស ដូចនេះ​អ្នក​ត្រូវតែ​ថែរក្សា​វា​ឲ្យបាន​ល្អ មិន​ត្រូវ​ធ្វេសប្រហែស​ឡើយ​។ នៅ​ខណៈ​ពេល​ដែល​អ្នកថែរក្សា បើ​វា​មាន​បញ្ហា តើ​វា​នឹង​បញ្ចេញ​មុខសញ្ញា​តាម​ណា​ប្រាប់​អ្នក​ទៅ​?

  1. ​អ្នកនឹង​តែងតែមាន​អារម្មណ៍​ថា​ហត់​នៅពេល​ដែល​អ្នក​គ្មាន​ធ្វើ​ការងារ​អ្វី​សោះ​។​
  2. ​អ្នកនឹង​តែងតែមាន​អារម្មណ៍​ធុញ មួរ​ម៉ៅ មិន​ចង់​ធ្វើ​អ្វី​ទេ​។​
  3. ​ភ្នែក​របស់​អ្នកនឹង​តែងតែ​ស្ងួត គ្មាន​សំណើម​ឡើយ ហើយ​នឹង​មាន​អាចម៍​ភ្នែក​ច្រើន​ទៀតផង​។​
  4. ​អ្នកនឹង​តែងតែមាន​អារម្មណ៍​ថា​ឈឺ​ចង្កេះ ដោយសារ​តែ​សាច់ដុំ​ចង្កេះ​តឹង​ខ្លាំង​។​
  5. ​រាងកាយ​អ្នក​នឹងមាន​ក្លិន​មិនល្អ​កើតឡើង នៅពេលដែល​គេ​ឈរ​ជិត​អ្នក គេ​ទ្រាំ​មិន​បាន​ឡើយ ដោយសារ​ក្លិន​ខ្លួន​របស់​អ្នក​ធ្ងន់​ពេក​។​
  6. ​អ្នក​នឹង​មាន​អាកា​រៈតែង​តែ​គេង​មិន​លក់ ហើយ​នៅពេល​ដែល​គេង​លក់​បែរជា​តែងតែ​យល់​សុបិន្ត​ទៅវិញ ធ្វើឲ្យ​អ្នក​ពិបាក​ក្នុង​ការគេង​ឲ្យ​ស្ងប់​ណាស់​។​
  7. ​មាត់​របស់​អ្នកនឹង​តែងតែ​ស្ងួត និង​ល្វីង ហើយ​បរិភោគ​អ្វី​ក៏​មិន​ឆ្ងាញ់​ដែរ​។​
  8. ​អ្នក​នឹង​មាន​អា​ការៈឈឺ​មួយ​ចំហៀង​ក្បាល​ដែល​អ្នក​មិន​ធ្លាប់​មាន​ពីមុន​។​
  9. ​ក្រចក​របស់​អ្នក​នឹង​មាន​ស្នាម​ឆ្នូត​សៗ​ច្រើន​ជាង​មុន​។​
  10. ​ហើយ​សូម្បី​តែ​សក់​របស់​អ្នក​ក៏​តែងតែ​ឡើង​ខ្លាញ់​ដែរ ទោះបីជា​អ្នក​ក់រួច​ក៏ដោយ​។​
  11. ​អ្នកនឹង​ប្រែប្រួល​ច​រឹក​ខុស​ពី​មុន ប្រែជា​ឆាប់​ខឹង ឆាប់​ឆេវឆាវ នរណា​ធ្វើ​អ្វី​ប៉ះពាល់​អ្នក​បន្តិច​ក៏​មិនបាន​ដែរ អ្នកនឹង​ស្រែក​ឡូឡារ​ដាក់​គេ​ភ្លាម​៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង