ទឹក គឺជាភេសជ្ជៈដែលគ្មានជាតិផ្អែមទេ ហើយវាក៏ជាភេសជ្ជៈធម្មតាដែរ ប៉ុន្តែ វាអាចជួយអ្នកឲ្យស្រកទម្ងន់បាន ឲ្យតែអ្នកផឹកត្រូវពេលវេលា។ ដូចនេះ គួរតែផឹកដូចម្តេច ទើបអាចស្រកបាននោះ?
1. អ្នកត្រូវតែផឹកទឹក ក្រោយពេកក្រោកពីគេងមួយកែវ ព្រោះវាអាចធ្វើឲ្យក្រពះ និងពោះវៀនអ្នកដំណើរការល្អ ដែលធ្វើឲ្យអ្នកងាយស្រួលបត់ជើង បញ្ចេញជាតិពុលទាំងឡាយពីក្នុងខ្លួន នោះអ្នកនឹងអាចស្គមបាន បើអ្នកព្យាយាមផឹករាល់ថ្ងៃ។
2. អ្នកត្រូវតែផឹកទឹក ចន្លោះពីម៉ោង ៩ ដល់ម៉ោង ១១ ចំនួនពី ២ ទៅ ៣ កែវ ព្រោះវាអាចបំពេញជាតិទឹកក្នុងខ្លួនអ្នកបាន ថែមទាំងអាចធ្វើឲ្យខួរក្បាលអ្នកជ្រះស្រឡះ ដែលអាចបំពេញការងារបានល្អ ម្យ៉ាងទៀត វានឹងធ្វើឲ្យអ្នក មានអារម្មណ៍ឆ្អែត នោះអាហារពេលថ្ងៃត្រង់ អ្នកនឹងមិនសូវបរិភោគទេ នោះអ្នកនឹងអាចស្រកបាន។
3. នៅពេលថ្ងៃ អ្នកត្រូវតែផឹកទឹកជំនួសតែ ព្រោះវាអាចធ្វើឲ្យខួរក្បាលអ្នក មានដំណើរការល្អ ហើយអាចបញ្ចេញជាតិពុល ក្នុងខ្លួនតាមរយៈនោម យកល្អ អ្នកអាចផឹកទឹកក្តៅអ៊ុនៗបាន នោះវានឹងជួយអ្នកឲ្យស្រកបាន។
4. អ្នកត្រូវផឹកទឹក មុនពេលបរិភោគអាហារពេលល្ងាច ព្រោះវាអាចធ្វើឲ្យអ្នក មានអារម្មណ៍ថាឆ្អែត ដូចនេះ អ្នកមិនសូវចង់បរិភោគអាហារទេ ហើយនៅពេលដែលអ្នកស្រូបយកជាតិប្រៃច្រើន វាក៏មិនធ្វើឲ្យអ្នកបាត់បង់ជាតិទឹកច្រើនដែរ។
5. ក្រោយពេលអាហារល្ងាចរួច អ្នកមិនត្រូវផឹកទឹកច្រើនទេ ព្រោះវាអាចធ្វើឲ្យអ្នកហើមបាន ហើយថែមទាំងបត់ជើងតូចទៀតផង ប៉ុន្តែ អ្នកត្រូវតែផឹកមួយកែវតូច មុនពេលចូលគេង ដើម្បីឲ្យឈាមដើរបានល្អ នៅពេលយប់ ហើយវាថែមទាំងជួយអ្នក ឲ្យបញ្ចេញជាតិពុលពីក្នុងខ្លួនបានទៀតផង៕