ទឹកផ្លែឈើ
មានទឹកផ្លែឈើកំប៉ុងជាច្រើនដែលអ្នកអាចរកទិញបាននៅតាមផ្សា ឬហាងលក់ទំនិញរាយៗ ដែលបានបញ្ជាក់ថា វាសុទ្ធតែមានអត្ថប្រយោជន៍អស្ចារ្យចំពោះសុខភាព ប៉ុន្តែបើយើងគិតឡើងវិញគឺគ្មានអ្វីល្អជាងការញ៉ាំទឹកផ្លែឈើដែលចំរាញ់ចេញពីគ្រឿងផ្សំប្រភេទឆៅៗ និងទឹករបស់វាឡើយ។ ហាងលក់ទំនិញតែងទិញទឹកផ្លែឈើមកលក់ដែលបានមកពីការកែច្នៃ ដូច្នេះវាអាចនឹងត្រូវបានបន្ថែមសារធាតុគីមី រសជាតិ ពណ៌ ផ្អែម និងសារធាតុរក្សាបានយូរជាច្រើន។
ទឹកផ្លែឈើដែលចេញពីបន្លែ និងផ្លែឈើពិតណាស់ នឹងផ្តល់ឱ្យអ្នកនូវជីជាតិដ៏ច្រើនដែលអាចបង្គ្រប់ជាតិទឹក ច្រោះជាតិពុល ពង្រឹងដល់ការរំលាយអាហារ បង្កើនថាមពល និងជំនួយដល់ការសម្រកទម្ងន់។
ខ្ទឹមស
ខ្ទឹមសគឺជាអាហារមួយប្រភេទដែលតែងតែត្រូវបានមនុស្សយើងយកមកចំអិនអាហារជាមួយ។ ខ្ទឹមសមិនខុសគ្នានឹងខ្ទឹមបារាំងឡើយ គឺវាផ្ទុកទៅដោយសារធាតុ Phytonutrient Allicin ដែលអាចទទួលបានច្រើននៅពេលញ៉ាំឆៅ។
ការសិក្សាបានឱ្យដឹងថា ការញ៉ាំខ្ទឹមសឆៅពីរទៅបីដងក្នុងមួយសប្តាហ៍ នឹងកាត់បន្ថយការប្រឈមនឹងជំងឺមហារីកសួតបាន។ អ្នកនៅតែអាចទទួលបានប្រយោជន៍ពីការញ៉ាំខ្ទឹមសឆ្អិនដដែលទេ។
ដូង
ដូងគឺជាផ្លែឈើមួយប្រភេទដែលមានអត្ថប្រយោជន៍យ៉ាងអស្ចារ្យដល់មនុស្សយើង។ ការញ៉ាំទឹកដូងច្រើនអាចជំនួសជាតិទឹកដែលបាត់បង់ល្អជាងការញ៉ាំទឹកធម្មតា ហើយប្រេងដែលចំរាញ់ចេញពីសាច់ដូងដ៏ផ្ទុកទៅដោយជាតិខ្លាញ់ដែលល្អចំពោះសុខភាពខួរក្បាល និងបេះដូងដែរ។
ម្ទេសប្លោកក្រហម
ផ្លែឈើជូរៗច្រើនតែជារបស់ដំបូងគេហើយនៅពេលយើងគិតអំពីវីតាមីន C ប៉ុន្តែម្ទេសប្លោកពណ៌ក្រហមគួរតែចូលរួមជាមួយគ្នានឹងក្រូច និងក្រូចឆ្មាដែរ។ ជាមួយនឹងការទទួលទានវីតាមីន C បីដងក្នុងមួយថ្ងៃ ផ្លែម្ទេសប្លោកក៏មានអង់ទីអុកស៊ីដង់ដ៏ពូកែ និងជាប្រភពនៃវីតាមីន B6, E និងម៉ាញ៉េស្យូមផងដែរ។
អ្នកប្រហែលជាអាចមិនអាចរក្សាចំនួនវីតាមីន C បានល្អឡើយនៅពេលអ្នកចំអិនម្ទេសប្លោកដោយប្រើកម្តៅរហូតដល់ ១៩០អង្សារ។ ដូច្នេះដើម្បីទទួលបានជីវជាតិពេញលេញនោះ អ្នកគួរតែញ៉ាំវាឆៅវិញទៅ។
ប្រូខូលី
ប្រូខូលីគឺជាបន្លែមួយប្រភេទដែលគួរតែជ្រើសរើសដំបូងគេ។ ជាមួយនឹងការផ្តល់អត្ថប្រយោជន៍ដ៏ច្រើនរបស់បន្លែមួយនេះ វាមិនត្រឹមតែផ្ទុកទៅដោយវីតាមីន C កាលស្យូម ប៉ូតាស្យូម និងប្រូតេអ៊ីនប៉ុណ្ណោះទេ តែក៏មានសារធាតុ Sulforaphane សម្រាប់ប្រឆាំងនឹងជំងឺមហារីក បញ្ចុះសម្ពាធឈាម ពង្រឹងដល់សុខភាពបេះដូង ផ្តល់ជាអង់ទីអុកស៊ីដង់សម្រាប់ទប់ស្កាត់ភាពចាស់ និងពង្រឹងដល់ប្រព័ន្ធភាពស៊ាំ។
យោងទៅទាមការសិក្សាមួយរបស់សារព័ត៌មាន Journal of Agricultural and Food Chemistry បានឱ្យដឹងថា អ្នកដែលញ៉ាំប្រូខូលីឆៅ ឃើញថាមានការបឺតស្រូបសារធាតុ Sulforaphane លឿនជាង និងច្រើនជាង អ្នកញ៉ាំឆ្អិន៕