Join with Health.com.kh on Telegram

ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីអាការៈដែលអាចប្រាប់អ្នកថា កូនកំពុងតែទល់លាមក។ តើមានអ្វីខ្លះទៅ?

  • កូននឹងមិនសូវបត់ជើងធំឡើយ ដោយអាចនឹងមិនបញ្ចេញច្រើនថ្ងៃជាប់គ្នា មិនដូចពីមុនបត់ជើងធំរាល់ថ្ងៃឡើយ។
  • នៅពេលដែលកូនប្រឹងឡើងមុខក្រហមចាប់ពី១០នាទីឡើង មានន័យថា កូនកំពុងតែប្រឈមមុខនឹងអាការៈទល់លាមកហើយ ទើបពិបាកក្នុងការបញ្ចេញមកក្រៅបែបនេះ។
  • នៅពេលដែលកូនស្រាប់តែស្រពិចស្រពិល មិនដឹងអី ដោយគិតតែប្រឹង នោះមានន័យថាកូនពិបាកបត់ជើងធំណាស់ ទើបធ្វើឲ្យគេក្លាយជាបែបនេះ ដោយអារម្មណ៍គិតតែពីប្រឹងតែប៉ុណ្ណោះ។
  • នៅពេលដែលលាមកកូនមានទម្រង់ជាគ្រាប់ៗ ហើយរឹង មានន័យថា កូនពិតជាកើតអាការៈទល់លាមកហើយ។ ដូចនេះ អ្នកម្តាយគួរតែរកវិធីដើម្បីដោះស្រាយ ទើបកូនមិនពិបាកក្នុងការបត់ជើងធំ។
  • នៅពេលដែលពោះកូនចាប់ផ្តើមធំ ហើយរឹង នោះមានន័យថា កូនអាចកំពុងតែប្រឈមមុខនឹងអាការៈទល់លាមក។ ដូចនេះ អ្នកម្តាយគួរតែចេះសង្កេត ទើបអាចរកវិធីដោះស្រាយឃើញ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង