ចងចាំចុះខ្សោយអាចកើតឡើងដោយហេតុផលជាច្រើនខុសៗគ្នា។ មនុស្សភាគច្រើនអាចនឹងចងចាំខុស ហើយការមានបញ្ហានៃការចងចាំខ្លះអាចនឹងធ្ងន់ធ្ងរ ហើយអ្នកខ្លះទៀតអាចនឹងមិនធ្ងន់ធ្ងរទេ។ កង្វះនៃការផ្ចង់អារម្មណ៍ប្រហែលជាហេតុផលមួយនាំឱ្យការចងចាំចុះខ្សោយដែរ។ អ្នកដែលមានការចងចាំអន់បំផុតដែលសម្គាល់ដឹងថាមានការប្រែប្រួលខាងបុគ្គលិកលក្ខណៈ និងអាកប្បកិរិយាដែរនោះ ប្រហែលជាកំពុងតែមានជំងឺខួរក្បាលមួយប្រភេទឈ្មោះថា Dementia ឬជំងឺវង្វេងវង្វាន់។

មូលហេតុ
- អាយុកាន់តែច្រើន
- កង្វះការផ្ចង់អារម្មណ៍
- បាក់ទឹកចិត្ត
- ថប់អារម្មណ៍
- ប្រើប្រាស់គ្រឿងស្រវឹង
- ប្រើថ្នាំញៀន
- មានដុំសាច់ក្នុងខួរក្បាល
- កំពុងតែប្រើប្រាស់ថ្នាំ
- ប្រកាច់
របៀបព្យាបាលដោយខ្លួនឯង
ផ្លែបឺរីពណ៌ខៀវគឺជាផ្លែឈើសម្បូរជាតិទឹក និងមានអង់ទីអុកស៊ីដង់ខ្ពស់ ហើយក៏អាចជួយពង្រឹងដល់ការចងចាំរយៈពេលខ្លីបានដែរ។
ការរ៉ុតគឺជាអាហារបង្កើនការចងចាំដ៏ល្អមួយ ព្រោះតែវាជាប្រភពនៃសារធាតុ Carotene ។ ចូរលាយទឹកការ៉ុត និងទឹកផ្លែអាប្រីកូតដើម្បីបង្កើតជាភេសជ្ជៈពង្រឹងដល់ការចងចាំអ្នកទៅ។
ស៊ុតមានសារធាតុខ្លាញ់ម្យាងដែលគេហៅថា Lecithin ដែលអាចជួយផ្តល់ជាជីវជាតិដល់កោសិការសរសៃប្រសាទទទួលខុសត្រូវខាងការចងចាំបាន។ អាហារបង្កើនការចងចាំមួយនេះក៏មានគ្រប់គ្រាន់ដែរនៅក្នុងសណ្តែកសៀង និងប្រេងផ្កាឈូករ័ត្ន ព្រមទាំងជាប្រភេទថ្នាំដែលអាចរកទិញបានក្នុងឱសថស្ថានដែរ។ ការញ៉ាំសារធាតុមួយនេះពី ៥០ ទៅ៧០មីលីក្រាមក្នុងមួយថ្ងៃនឹងជំរុញដល់ថាមពលនៃការចងចាំ។
ពោតបារាំង គឺជាបន្លែមួយប្រភេទដែលអាចបង្កើនការចងចាំដ៏ល្អមួយសម្រាប់ទំនៀមទម្លាប់របស់ប្រជាជនអាស៊ី។