ភាពស្រ្តេសដោយសារតែប៉ះទង្គិចផ្លូវចិត្តលើកុមារតូចៗកើតឡើងនៅពេលដែលមានព្រឹត្តិការណ៍អំពើហិង្សារ ឬគ្រោះថ្នាក់ខ្លាំង ដែលជាពិបាកនឹងធ្វើឲ្យកូនទទួលយកបាន។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)យ៉ាងណាមិញ ខាងក្រោមនេះខ្ញុំសូមបង្ហាញអំពីវិធីខ្លះៗក្នុងការជួយដោះស្រាយភាពស្រ្តេសដោយសារការប៉ះទង្គិចផ្លូវចិត្តលើកុមារតូចៗ៖

  • ចូរធានាឲ្យកូនអ្នកថា គេគឺមានសុវត្ថិភាព។ ចូរនិយាយអំពីរបៀបដែលអ្នកកំពុងតែជួយកូនអ្នក និងរក្សាឲ្យបានថាគេមានសុវត្ថិភាពទាំងពេលនៅផ្ទះ និងសាលារៀន
  • ចូរពន្យល់កូនអ្នកថា គេមិនមានជាអ្នកទទួលខុសត្រូវចំពោះអ្វីដែលបានកើតឡើងនោះទេ។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)កូនអ្នកអាចនឹងមាននិន្នាការបន្ទោសខ្លួនឯងនូវរឿងអាក្រក់ៗទាំងឡាយ ទោះបីជាវាកើតឡើងខុសពីការទទួលខុសត្រូវរបស់គេទាំងស្រុងក៏ដោយ
  • ចូរមានភាពអត់ធ្មត់ និងផ្តល់ពេលវេលាដល់កូនឲ្យបានច្រើនបន្តិចដើម្បីមានអារម្មណ៍ស្រួលបួលឡើងវិញ។ ខណៈពេលដែលកូនខ្លះនឹងស្រួលបួលមកវិញលឿន តែកូនខ្លះទៀតអាចត្រូវការពេលវេលាយូរជាង
  • ចូរមានការគាំទ្រ និងធានាឲ្យបានថា កូនអ្នកមិនត្រូវការមានអារម្មណ៍ថាខ្លួនឯងមានកំហុសទៀតទេ ចំពោះអ្វីៗគ្រប់យ៉ាង៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង