ជំងឺលើសឈាម គឺ​កម្លាំង​នៃ​សន្ទុះ​ឈាម ដែល​សង្កត់​ទៅលើ​សរសៃ​ឈាម​ក្រហម នៅពេល​ដែល​បេះដូង​កំពុង​បូម​ឈាម និង​សម្រាក​។ ជំងឺលើសឈាម ធ្វើ​ឲ្យ​បេះដូង​របស់​អ្នកធ្វើការ​កាន់តែខ្លាំង​។ មាន​វិធី​ជាច្រើន​ដែល​អ្នក​អាចអនុវត្ត​បាន ដែល​ក្នុងនោះ គឺ​អ្នក​កុំ​ទទួល​ទាន​អាហារ​មាន​ជាតិ​សូ​ដ្យូ​ប (​ជាតិ​ប្រៃ​) ច្រើនពេក​។​

​ម្ហូបអាហារ​ខាងក្រោម​នេះ មាន​ជាតិ​សូ​ដ្យូ​ម​ច្រើនណាស់ សូម​កុំ​ទទួល​ទាន​វា​ច្រើនពេក ៖
– ទឹកស៊ីអ៊ីវ​
– ទឹកត្រី​
– ត្រីងៀត​
– ត្រី​ប្រឡាក់​
– ត្រីខ​
– កា​ពិ​
– ក្តាម​ប្រៃ​
– មី​កញ្ចប់ …​។​

​ដូច្នេះ សូម​កុំ​ប្រើ​ប៊ីចេង និង​អំបិល​ច្រើន ពេល​អ្នក​ធ្វើ​ម្ហូប​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង