ខ្ទឹមបារាំងផ្ទុកទៅដោយវីតាមីន ជាតិរ៉ែ និងសារធាតុរបស់រុក្ខជាតិច្រើនជាង ដែលត្រូវបានគេរកឃើញថា ជួយជំរុញដល់សុខភាពមនុស្សបានច្រើនប្រភេទ។ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)តាមពិតទៅ សមាសធាតុថ្នាំរបស់ខ្ទឹមបារាំងត្រូវបានគេសម្គាល់ដឹងតាំងពីសម័យបូរាណមកម្លេះ ជាពិសេសនៅពេលប្រើដើម្បីព្យាបាលបញ្ហាដូចជា ឈឺក្បាល ជំងឺបេះដូង និងដំបៅមាត់។ ប៉ុន្តែវាត្រូវបានគេរកឃើញបន្ថែមទៀត គឺជំនួយដល់សុខភាពបេះដូង។

ខ្ទឹមបារាំងផ្ទុកទៅដោយអង់ទីអុកស៊ីដង់ និងសារធាតុជាច្រើនដែលប្រឆាំងការរលាក បន្ថយកម្រិតជាតិខ្លាញ់ Triglycerides និងបន្ថយកូឡេស្តេរ៉ុល ដែលវាសុទ្ធសឹងតែជួយបន្ថយការប្រឈមនឹងជំងឺបេះដូងបានទាំងអស់។ សមាសធាតុប្រឆាំងការរលាកដ៏ខ្លាំងរបស់ខ្ទឹមបារាំងក៏ប្រហែលជាជួយបន្ថយសម្ពាធឈាម និងការពារកុំឲ្យមានកំណកឈាមផង។ 

សារធាតុ Quercetin គឺជាប្រភេទអង់ទីអុកស៊ីដង់ Flavonoids មួយប្រភេទដែលមានខ្ពស់ក្នុងខ្ទឹមបារាំង។ ដោយសារតែវាជាសារធាតុប្រឆាំងនឹងការរលាកដ៏ខ្លាំងក្លាមួយ ដូច្នេះវាប្រហែលជាជួយបន្ថយកត្តាប្រឈមនឹងជំងឺបេះដូងបានដូចជា ការលើសសម្ពាធឈាមជាដើម។ 

តាមការសិក្សាមួយទៅលើមនុស្សធាត់ចំនួន ៧០នាក់ ដែលលើសសម្ពាធឈាម បានរកឃើញថា ត្រឹមកម្រិតសារធាតុ Quercetin ដែលចម្រាញ់ចេញពីខ្ទឹមបារាំង ១៦២មីលីក្រាមក្នុងមួយថ្ងៃ អាចបន្ថយសម្ពាធឈាម Systolic ពី ៣ ទៅ ៦មីលីម៉ែត្របារ៉តដែរ។ 

ខ្ទឹមបារាំងក៏ត្រូវបានគេរកឃើញថាជួយបន្ថយការចំនួនកូឡេស្តេរ៉ុលក្នុងឈាមថែមទៀត។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)  តាមការសិក្សាមួយទៅលើស្រ្តីប្រមាណ ៥៤នាក់ដែលមានចង្កោមរោគសញ្ញាគីសច្រើនគ្រាប់ក្នុងក្រពេញអូវ៉ែ បានរកឃើញថា ការញ៉ាំខ្ទឹមបរាំងឆៅធំៗ (៤០ ទៅ៥០ក្រាមក្នុងមួយថ្ងៃ បើសិនជាធាត់ និង ៥០ ៦០ក្រាមក្នុងមួយថ្ងៃបើសិនជាធាត់ជ្រុល) រយៈពេល ៨សប្តាហ៍ ឃើញថា អាចបន្ថយចំនួនកូឡេស្តេរ៉ុលសរុប និងអាក្រក់ច្រើនជាងអ្នកដែលមិនបានញ៉ាំ។ 

លើសពីនេះទៅទៀត អំណះអំណាងបានមកពីការសិក្សាទៅលើសត្វបានគាំទ្រថា ការញ៉ាំខ្ទឹមបារាំងប្រហែលាជួយបន្ថយការប្រឈមនឹងជំងឺបេះដូង តាមរយៈបន្ថយការរលាក បន្ថយការលើសខ្លាញ់ប្រភេទ Triglycerides និងកំណកឈាម៕