ថ្លើមរបស់មនុស្សយើង ប្រៀបដូចជាខ្ញុំបម្រើម្នាក់ របស់រាងកាយយើងអញ្ជឹង ដោយវាមាននាទីលាងសម្អាត រាល់ជាតិពុលទាំងអស់ ដែលយើងទទួលទាន។ ដូច្នេះហើយ ទើបវាអាចថែរក្សា ប្រព័ន្ធផ្សេងៗក្នុងរាងកាយ ឲ្យមានដំណើរការណ៍បានយ៉ាងរលូនជាប់។ របបអាហារសម័យទំនើប ការបំពុលក្នុងបរិស្ថាន និងការបង្កើនការពឹងផ្អែកទៅលើ ផលិតផលថែរក្សាខ្លួនដែលមានជាតិពុល សុទ្ធតែដាក់សម្ពាធដល់ថ្លើម ធ្វើការកាន់តែខ្លាំង និងធ្ងន់ធ្ងរបាន។
ហេតុដូច្នេះហើយ យកល្អ គួរតែដឹងថាតើ ត្រូវធ្វើដូចម្តេច ទើបអាចលាងសម្អាតថ្លើមបានយ៉ាងល្អ និងមានប្រសិទ្ធភាព ជាពិសេស តាមបែបធម្មជាតិតែម្តង។

ទឹកក្រូចឆ្មារក្តៅឧណ្ហៗ
ទឹកក្រូចឆ្មារឧណ្ឌៗ គឺជាវិធីសាស្ត្រដ៏អស្ចារ្យមួយ ក្នុងការច្រោះជាតិពុលពីក្នុងថ្លើម នៅពេលទទួលទានរាល់ព្រឹក។ អ្នកក៏អាចលាយស្ករបន្ថែម ឬអ្វីដែលអ្នកចូលចិត្តញ៉ាំជាមួយគ្នាបានដែរ។ អ្នកជំនាញមួយចំនួន ដូចជា A.F. Beddoe ដែលសរសេរសៀវភៅ Biological Ionization as Applied to Human Nutrition ក៏ជឿជាក់ដែរថា ថ្លើម មាននាទីផលិតអង់ស៊ីមកាន់តែច្រើន ក្នុងការឆ្លើយតបនឹងទឹកក្រូចឆ្មារ។ វីតាមីន C នឹងជួយផលិតសារធាតុ Glutathione ដែលជាអង់ស៊ីមដ៏សំខាន់ សម្រាប់លាងសម្អាតជាតិពុលពីក្នុងថ្លើម។ វីតាមីន C ក៏ជាអង់ទីអុកស៊ីដង់ ដែលអាចកាត់បន្ថយជាតិពុល របស់រ៉ាឌីកាល់សេរីក្នុងរាងកាយ ព្រមទាំងបង្កើនមុខងារប្រព័ន្ធភាពស៊ាំ ដើម្បីប្រឆាំងនឹងជំងឺផ្តាសាយដែរ។
ខ្ទឹមស
ចូរបន្ថែមខ្ទឹមសខ្លះ ក្នុងអាហារដែលអ្នកចម្អិនទៅ ព្រោះវាផ្ទុកទៅដោយសារធាតុស្ពាន់ធ័រ ដែលអាចជួយភ្ញោចអង់ស៊ីមជាច្រើន ក្នុងថ្លើមឲ្យធ្វើការបាន។ ក្រៅពីនេះ ខ្ទឹមស ក៏មានសារធាតុ Allicin និងសេឡេញ៉ូម ដែលល្អបំផុតក្នុងការការពារថ្លើម។
តែបៃតង
តែបៃតង និងទឹកក្តៅ ជាមួយនឹងក្រូចឆ្មារ អាចជួយភ្ញោចឲ្យមានការលាងសម្អាតថ្លើមបាន។ ចូរញ៉ាំតែបៃតង មួយទៅពីរពែងក្នុងមួយថ្ងៃ បន្ទាប់មក ចូរញ៉ាំទឹកឲ្យបានច្រើន។ តែបៃតង នឹងជួយលាងសម្អាតថ្លើមពីការស្ទះ និងជាតិពុលផ្សេងៗ ព្រមទាំងស្តារមុខងាពេញលេញឡើងវិញ របស់សរីរាង្គក្នុងខ្លួនទៀត។
ផ្លែបឺ
ការសិក្សារបស់ជនជាតិជប៉ុនមួយ បានរកឃើញថា ផ្លែបឺ ផ្ទុកទៅដោយសារធាតុជាច្រើន ដែលអាចការពារការខូចខាតរបស់ថ្លើមពីសារធាតុ Galactosamine ដែលជាជាតិពុលដ៏ខ្លាំងក្លាមួយ ដូចជា វីរុសបង្កជំងឺរលាកថ្លើមលើមនុស្សដែរ។
រមៀត
រមៀត ត្រូវបានគេដឹងថា វាមិនត្រឹមតែជួយការពារថ្លើម ពីការខូចខាតប៉ុណ្ណោះទេ តែវាក៏ជួយជំរុញ ដល់ការកើតឡើងវិញ នៃកោសិកាថ្លើមទៀត។ ក្រៅពីនេះ វានឹងបង្កើនការផលិតទឹកប្រមាត់ តាមបែបធម្មជាតិ និងជួយដល់ការថែរក្សារាងកាយ កុំឲ្យមានជាតិពុលផងដែរ។
ញ៉ាំទឹក យ៉ាងហោចណាស់ ៩៤០ មីលីលីត្ររាល់ថ្ងៃ
រាងកាយរបស់យើង ផ្សំឡើងដោយជាតិទឹក ៧០ ភាគរយ និងត្រូវការរក្សាជាតិទឹក ឲ្យបានញឹកញាប់។ ទឹក ជាអ្នកជួយច្រោះសារធាតុគីមី ជាតិពុល និងបញ្ចេញកាកសំណល់ចោល ពីក្នុងខ្លួនតាមទឹកនោម ដកដង្ហើមចេញ និងញើស។ ការខ្សោះជាតិទឹក នឹងទៅរំខានដល់សមត្ថភាព ក្នុងការច្រោះជាតិពុលរបស់រាងកាយបាន។
ដកដង្ហើមជ្រៅៗ
ការដកដង្ហើមជ្រៅៗ គឺជាវិធីសាស្ត្រដ៏អស្ចារ្យមួយ ក្នុងការបន្ធូរអារម្មណ៍ ឬស្ត្រេស ហើយវាក៏ជួយជំរុញដល់ ចរន្តអុកស៊ីសែនចរាចរល្អក្នុងរាងកាយ ដើម្បីបង្កើនការច្រោះជាតិពុលចេញតាមស្បែក ដកដង្ហើមចេញ កូនកណ្តុរ ឈាម តម្រងនោម ថ្លើម ។ល៕