ផ្លែស្វាយត្រូវបានគេចាត់ទុកថា ជាស្តេចផ្លែឈើ។ វាជាផ្លែឈើដែលមានគ្រាប់ធំមួយដែល គ្រាប់នោះស្ថិតនៅចំកណ្តាលនៃសាច់របស់វាតែម្តង។ យ៉ាងណាមិញ ផ្លែស្វាយមានច្រើនប្រភេទណាស់ ហើយក៏មានរសជាតិ ទំហំ រូបរាង និងពណ៌ខុសៗគ្នាផងដែរ។ ផ្លែឈើមួយនេះមិនគ្រាន់តែមានរសជាតិឆ្ងាញ់ទេ តែក៏ជួយបង្កើនជីវជាតិដែលរាងកាយត្រូវការផងដែរ។ តាមពិតទៅ (អាន៖ ថ្នាំងងុយគេងពេលអ្នកគួរប្រើ)ការសិក្សាជាច្រើនរកឃើញថា ផ្លែស្វាយមានប្រយោជន៍ចំពោះសុខភាពច្រើនណាស់ ហើយក្នុងនោះក៏ជួយបន្ថយការកើតជំងឺមហារីកផងដែរ។ 

ផ្លែស្វាយមានសារធាតុ Polyphenols ខ្ពស់ ដែលវាប្រហែលជាជួយប្រឆាំងនឹងជំងឺមហារីកផង។ សារធាតុ Polyphenols អាចជួយការពារកុំឲ្យមានសម្ពាធអុកស៊ីតកម្ម ដែលជាប់ទាក់ទងនឹងជំងឺមហារីកច្រើនប្រភេទផង។ តាមរយៈការសិក្សាទៅលើសត្វ និងធ្វើតេស្តក្នុងបំពង់ បានរកឃើញថា សារធាតុ Polyphenols ក្នុងផ្លែស្វាយអាចបន្ថយសម្ពាធអុកស៊ីតកម្ម និងបញ្ឈប់ការលូតលាស់ ឬបំផ្លាញកោសិកាមហារីកជាច្រើនប្រភេទ រួមទាំងមហារីកគ្រាប់ឈាម និងមហារីកពោះវៀនធំ សួត ក្រពេញប្រូស្តាត និងសុដន់ផងដែរ។ 

សារធាតុ Mangiferin ដែលជាសារធាតុ Polyphenol ដ៏សំខាន់មួយក្នុងផ្លែស្វាយ ថ្មីៗនេះត្រូវបានគេចាប់អារម្មណ៍យ៉ាងខ្លាំងទៅលើប្រសិទ្ធភាពប្រឆាំងនឹងជំងឺមហារីករបស់វា។ (អាន៖ ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)ក្នុងការសិក្សាទៅលើសត្វ វាអាចបន្ថយការរលាក ការពារកោសិកាពីសម្ពាធអុកស៊ីតកម្ម និងបញ្ឈប់ការលូតលាស់របស់កោសិកាមហារីក ឬសម្លាប់កោសិកាមហារីកតែម្តង។

ខណៈពេលដែលការសិក្សាទាំងនេះកំពុងតែធ្វើការសន្យា តែការសិក្សាទៅលើមនុស្សក៏ត្រូវតែធ្វើដែរដើម្បីយល់ដឹងអំពីឥទ្ធិពលប្រឆាំងមហារីករបស់សារធាតុ Polyphenols ក្នុងផ្លែស្វាយ ចំពោះមនុស្ស។ សារធាតុ Polyphenols របស់ផ្លែស្វាយប្រហែលជាប្រឆាំងការធ្វើអុកស៊ីតកម្ម ដែលជាប់ទាក់ទងនឹងជំងឺមហារីកពោះវៀនធំ សួត ប្រូស្តាត សុដន់ និងឆ្អឹង៕