ការសិក្សាថ្មីមួយ បានបង្ហាញពីទំនាក់ទំនង រវាងរយៈពេលនៃការគេង និងការឡើងទម្ងន់។ ការទទួលទានដំណេក តិចជាង ៥ ម៉ោង ឬច្រើនជាង ៩ ម៉ោង នៅពេលយប់ អាចនឹងបង្កើនហានិភ័យ នៃការឡើងទម្ងន់។

នៅក្នុងការសិក្សា ការគេងមិនគ្រប់គ្រាន់ចំពោះបុរស បានបង្កើនចំណង់អាហារ ដែលមានកាឡូរីខ្ពស់ និងបរិមាណកាឡូរី។ នៅក្នុងការសិក្សាមួយផ្សេងទៀត បានបង្ហាញថា ស្ត្រីដែលគេងតិចជាង ៦ ម៉ោង ឬច្រើនជាង ៩ ម៉ោង អាចកើនទម្ងន់រហូតដល់ ៥ គីឡូក្រាម បើប្រៀបធៀបជាមួយស្ត្រី ដែលគេង ៧ ម៉ោងក្នុងមួយយប់។
ការសិក្សាផ្សេងទៀត បានរកឃើញលទ្ធផលស្រដៀងគ្នានេះ ចំពោះកុមារ និងមនុស្សវ័យជំទង់។
ការពន្យល់ដែលបង្ហាញពី រយៈពេលនៃការគេង ដែលអាចប៉ះពាល់ដល់អ័រម៉ូន ដែលរំញោចឲ្យឃ្លាន ដូចជា Ghrelin និង Leptin ដែលជាអ្នករំញោចលើចំណង់អាហារ។ កត្តាមួយផ្សេងទៀត គឺ នៅពេលគេងមិនគ្រប់គ្រាន់ នឹងធ្វើឲ្យអស់កម្លាំង ហើយនឹងធ្វើឲ្យធ្វើលំហាត់ប្រាណបានតិច។
ដូច្នេះ ឥឡូវនេះ អ្នកមានមូលហេតុ ដើម្បីគេងឲ្យបានគ្រប់គ្រាន់បានហើយ៕