បើមនុស្សម្នាក់មានឈាមមិនគ្រប់ នោះសុខភាពនឹងទ្រុតទ្រោមជាមិនខានឡើយ ហើយថែមទាំងអាចមានជំងឺផ្សេងៗទៀតផង។ ដូចនេះ តើគួរមើលដូចម្តេច ទើបដឹងថា មនុស្សម្នាក់មានឈាមមិនគ្រប់នោះ?
1. អ្នកអាចមើលដឹង តាមរយៈផ្នែកសនៃភ្នែករបស់អ្នក បើវាមានពណ៌លឿង ហើយឡើងសរសៃៗក្រហម នោះបញ្ជាក់ថា អ្នកខ្វះឈាមហើយ។
2. អ្នកក៏អាចមើលតាមរយៈ ស្បែករបស់អ្នកបានដែរ ដោយនៅពេលដែលស្បែកអ្នកស្ងួត គ្មានពន្លឺ ឡើងងងឹត ជួនកាល មានពណ៌លឿង នោះអាចបញ្ជាក់បានថា អ្នកខ្វះឈាម។
3. អ្នកក៏អាចមើលតាមរយៈសក់អ្នកដែរ ដោយនៅពេលដែលសក់អ្នក មានអាការៈស្ងួត ជ្រុះសក់ សក់បែកចុង ទាំងនេះសុទ្ធតែជាសញ្ញា ដែលប្រាប់អ្នកថា អ្នកខ្វះឈាមហើយ។
4. អ្នកក៏អាចមើលតាមរយៈត្រចៀករបស់អ្នកដែរ ដោយនៅពេលដែលវាមើលទៅគ្មានពន្លឺ នោះអាចនិយាយបានថា ឈាមអ្នកកំពុងតែធ្លាក់ចុះ បើត្រចៀកអ្នកមានស្នាមអ៊ុចខ្មៅ ជ្រួញ ស្ងួត និងរួញ នោះក្រលៀនកំពុងតែមានបញ្ហា។
5. បើសិនជាដៃរបស់អ្នក មានភាពកក់ក្តៅរហូត នោះឈាមអ្នកគ្រប់ ប៉ុន្តែ បើវាតែងតែត្រជាក់ ហើយចេញញើស នោះអ្នកកំពុងតែខ្វះឈាមហើយ។
6. ប្រសិនបើក្រចកអ្នកគ្មានចំណិតព្រះខែ នោះអាចបញ្ជាក់បានថា សារពាង្គកាយអ្នក កំពុងតែខ្វះឈាមហើយ ដូចនេះ អ្នកត្រូវតែប្រយ័ត្ន ហើយត្រូវតែបរិភោគអាហារ ដែលជួយអ្នកឲ្យមានឈាមឡើងវិញ។
7. អ្នកក៏អាចមើលតាមប្រហោងធ្មេញអ្នកដែរ បើវាកាន់តែធំ នោះបញ្ជាក់ថា សុខភាពអ្នកកាន់តែទ្រុតទ្រោមទៅហើយ។
8. បើអ្នកតែងតែគេងមិនលក់ ហើយតែងតែភ្ញាក់នៅពេលយប់ និងនោមច្រើន នោះបញ្ជាក់ថា ឈាមអ្នកមិនគ្រប់ទេ ដូចនេះ អ្នកត្រូវតែរកអ្វី មកប៉ូវឈាមឲ្យគ្រប់។
9. បើនៅពេលដែលអ្នកហាត់ប្រាណ ហើយមានអាការៈទ្រូងណែន ដង្ហើមខ្លី ឆាប់នឿយហត់ នោះអាចបញ្ជាក់បានថា ឈាមក្នុងរាងកាយអ្នក មិនគ្រប់ឡើយ៕