បើអ្នកមិនចង់បានរាងដ៏ធាត់ ហើយអាក្រក់មើលជាខ្លាំង ចូរអ្នកកុំបរិភោគអាហារមួយចំនួន ក្រោយពេលម៉ោង ៧ ឲ្យសោះ បើពុំដូច្នោះទេ ទោះបីជាមានវិធីស្រកទម្ងន់ផ្សេងៗ ក៏ជួយអ្នកមិនបានដែរ។ តើមានអ្វីខ្លះ?
1. ថ្វីត្បិតតែសូកូឡាខ្មៅល្អ ចំពោះសុខភាពអ្នក ជាពិសេស សរសៃឈាម ប៉ុន្តែ បើអ្នកបរិភោគច្រើន ក្រោយម៉ោង ៧ យប់ វានឹងធ្វើឲ្យអ្នកធាត់ ម្យ៉ាងទៀត វាមានជាតិកាហ្វេអ៊ីន ដែលប៉ះពាល់ដល់ដំណេកអ្នកណាស់។
2. គ្រាប់ស្វាយចន្ទី ពិតជាល្អ ចំពោះសុខភាពអ្នក ព្រោះវាមានសារធាតុចិញ្ចឹមជាច្រើន ដែលអាចធ្វើឲ្យខួរក្បាលអ្នក មានដំណើរការល្អ ថែមទាំងជួយអ្នក ឲ្យចៀសផុតពីជំងឺមហារីកបាន ប៉ុន្តែ បើអ្នកបរិភោគច្រើន នៅក្រោយម៉ោង ៧ យប់ វានឹងធ្វើឲ្យជាតិខ្លាញ់ក្នុងខ្លួនអ្នក មិនអាចរំលាយបាន ហើយកកនៅក្នុងសារពាង្គកាយអ្នក ថែមទៀតផង។
3. បើក្រោយពេលម៉ោង ៧ យប់ អ្នកបរិភោគនំខេក នោះអ្នកនឹងងាយធាត់ខ្លាំងណាស់ ដោយសារតែជាតិផ្អែម ដែលមានក្នុងនំខេកនោះ ម្យ៉ាងទៀត វានឹងធ្វើឲ្យអ្នក យល់សុបិន្តអាក្រក់ ហើយប៉ះពាល់ដល់ដំណេកអ្នកណាស់។
4. អ្នកមិនត្រូវបរិភោគអាហារ ដែលហឹរនៅពេលយប់ឡើយ ព្រោះវាប៉ះពាល់ដល់ក្រពះអ្នកខ្លាំងណាស់ ជាហេតុដែលធ្វើឲ្យពិបាករំលាយអាហារ នោះអ្នកនឹងងាយធាត់ ដោយសារតែជាតិខ្លាញ់ ដែលមានក្នុងរាងកាយអ្នក។
5. ការផឹកស្រាច្រើននៅពេលយប់ នឹងធ្វើឲ្យអ្នកគេងមិនស្ងប់ លុះព្រឹកឡើង អ្នកនឹងមានអារម្មណ៍មិនស្រួលខ្លួនជាខ្លាំង ម្យ៉ាងទៀត បើផឹកច្រើន វានឹងធ្វើឲ្យអ្នកដុះក្បាលពោះទៀតផង៕