វាជារឿងកំប្លែងមួយដែលការឈឺក្បាលត្រូវបានគេប្រើជាលេសដើម្បីចៀសវាងការរួមភេទ។ ប៉ុន្តែសម្រាប់បុរស និងស្ត្រីជាច្រើន ការឈឺក្បាលក្រោយការរួមភេទគឺជាបញ្ហាពិតនិងគួរឱ្យព្រួយបារម្ភ។
វេជ្ជបណ្ឌិតគិតថា ការឈឺក្បាលខាងផ្លូវភេទ គឺដោយសារសម្ពាធឡើងលើសាច់ដុំក្បាល និងក។ ការឈឺក្បាលអាចកើតឡើងអំឡុងពេលគូរស្នេហ៍ កំពុងតែចាប់ផ្តើមការរួមភេទ ឬមុនពេលឈានដល់ចំណុចកំពូល ។ ការឈឺក្បាលនេះអាចមានរយៈពេលពីរបីនាទី ឬរហូតដល់មួយម៉ោង។
វិធីដោះស្រាយ៖ ការឈឺក្បាលទាំងនេះជាធម្មតាគ្មានគ្រោះថ្នាក់ ហើយមិនមែនមានន័យថា អ្នកត្រូវចៀសវាងការរួមភេទនោះទេ។ លេបថ្នាំបំបាត់ការឈឺចាប់ពីរ បីម៉ោងមុន ដើម្បីទប់ស្កាត់ការឈឺក្បាល។ នេះជាដំណោះស្រាយមួយសំរាប់អ្នក៕