អាការៈសក់បែកចុង អាចកើតលើមនុស្សគ្រប់វ័យ មិនថាក្មេង ឬចាស់ឡើយ។ មិនខ្វល់ថាអ្នកមានសក់ ប្រភេទណា មានការព្យាបាលដោយធម្មជាតិ ឬសារធាតុគីមីឡើយ អ្នកតែងតែប្រឈមកាន់តែខ្លាំង នឹងបញ្ហាសក់បែកចុងបានទាំងអស់។ យោងទៅតាមអ្នកឯកទេសបានឲ្យដឹងថា បញ្ហាសក់បែកចុង គឺជាបញ្ហាខ្លាំងបំផុត សម្រាប់ស្ត្រីភាគច្រើនតែម្តង នៅពេលពួកគេទៅព្យាបាលនៅហាងកែសម្ផស្ស ឬកាត់សក់។
ហេតុអ្វីបានជាអ្នកកើតមាន បញ្ហាសក់បែកចុងអញ្ជឹង? រឿងនេះកើតឡើងនៅពេលដែល ស្រទាប់ការខាងក្រៅរបស់សរសៃសក់រហែក ដោយសារតែសម្ពាធពីខាងក្រៅ ដូចជា ការប្រើឧបករណ៍លេងស្តាយសក់ក្តៅ និងប្រើសារធាតុគីមីនៅកន្លែងធ្វើសក់ច្រើន។ នៅពេលរចនាសម្ព័ន្ធខាងក្នុងរបស់សរសៃសក់ លៀនចេញមកខាងក្រៅបែបនេះ វានឹងធ្វើឲ្យសរសៃសក់នោះទន់ខ្សោយ ខ្សោះជាតិទឹក និងខូចខាត ដែលជាហេតុងាយនឹងធ្វើឲ្យ បែកចុងសក់ខ្លាំងណាស់។

ខាងក្រោមនេះ គឺជាវិធីសាស្ត្រមួយចំនួន ដែលអាចដោះស្រាយបញ្ហាសក់ជ្រុះបាន ៖
ប្រើក្រាស់សិតសក់ ដែលចន្លោះធ្មេញធំៗ
ក្រោយពីអ្នកលាងថ្នាំអប់សក់រួច ចូរធ្វើយ៉ាងណា ប្រើក្រាសិតសក់ ដែលមានចន្លោះធ្មេញធំៗសិតទៅ ព្រោះវាអាចជួយបង្ការ ការខូចខាតសរសៃសក់អ្នកបាន។
កុំដាក់សម្ពាធលើសរសៃសក់ខ្លាំងពេក
នៅពេលអ្នកទិញឧបករណ៍លេងស្តាយសក់ ដូចជា ម៉ាស៊ីនផ្លុំសក់ ឬអ៊ុតសក់នោះ ចូរជ្រើសរើសផលិតផលណា ដែលមានគុណភាព ដើម្បីបង្ការការខ្លោចសរសៃសក់បាន។ ផលិតផលដែលមានតម្លៃថោក អាចនឹងមានគ្រោះថ្នាក់ ដោយសារតែវាមានកម្តៅខ្លាំងពេក និងធ្វើឲ្យបែកចុងបាន។
ធ្វើល្អដាក់សរសៃសក់
នៅពេលអ្នកចង់សក់បែបកន្ទុយសក់ ចូរប្រើកៅស៊ូយឺតណា ដែលគ្មានជាតិដែក។ បើសិនជាអ្នកចង់ឲ្យសក់មើលទៅរលោង ចូរប្រើជែល បន្ទាប់មក បាញ់ស្ប្រៃយ៍ ជំនួសឲ្យការចង់សក់តឹងៗពេក។
ប្រើថ្នាំវីតាមីន Folic Acid និង Biotin
ថ្នាំវីតាមីនទាំងនេះ គឺជាជីវជាតិដែលអាច បង្កើតប្រូតេអ៊ីនសម្រាប់បង្កើនតសរសៃសក់ និងជួយដល់សុខភាព ភាពវែង និងក្រាស់របស់សរសៃសក់ទៀតផង។ Folic Acid មានប្រយោជន៍ណាស់ ក្នុងការផលិតកោសិកាគ្រាប់ឈាមក្រហម ដែលជួយផ្តល់ថាមពលដល់ការលូតលាស់សក់។ បន្លែពណ៌បៃតង ក្រូច និងសណ្តែកសៀង សុទ្ធតែជាប្រភពដ៏ល្អរបស់ Folic Acid។ ចំណែកឯ Biotin វិញនឹងផ្តល់ភាពរឹងមាំទាំងសរសៃសក់ និងក្រចក តាមរយៈការរំលាយជាតិខ្លាញ់ កាបូអ៊ីដ្រាត និងប្រូតេអ៊ីន។ ប្រភពដ៏ល្អបំផុតរបស់ Biotin គឺអង្ករសម្រូប គ្រាប់ផ្កាឈូករ័ត្ន និងសណ្តែកសៀង។
កាត់បន្ថយការប្រើប្រាស់ សេវាកម្មដែលអាចឲ្យខូចសក់
សេវាកម្មដូចជា លាបថ្នាំសក់ ហាយឡាយ អ៊ុតសក់ត្រង់ សុទ្ធតែធ្វើឲ្យខូចខាត ដល់លក្ខណៈរបស់សរសៃសក់បាន ជាពិសេស គឺងាយនឹងបែកចុងតែម្តង។ ចូរកាត់បន្ថយសេវាកម្មបែបនេះ ឲ្យបានច្រើនបំផុត តាមតែអាចធ្វើបាន។
កាត់សក់ជាទៀងទាត់
ការកាត់សក់តម្រឹមកន្លែងបែកចុងជាទៀងទាត់ គឺជាវិធីសាស្ត្រការពារការបែកចុះដ៏ល្អបំផុត។ កាលណាបើមិនកាត់សក់ចេញទេ និងទុកយូរពេក នោះវានឹងអាចធ្វើឲ្យសក់បែកចុងខ្លាំងណាស់។ រយៈពេលយូរៗទៅ វាអាចនឹងកាន់តែធ្ងន់ធ្ងរទៅៗ ហើយបែករហូតដល់សរសៃសក់លើៗទៀត។ ហេតុដូច្នេះហើយ ការកាត់សក់ជាទៀងទាត់ គឺជារឿងសំខាន់។ អ្នកជំនាញខាងសរសៃសក់ បានណែនាំថា គួរតែកាត់សក់ យ៉ាងហោចណាស់រៀងរាល់ ៦ ទៅ ៨ សប្តាហ៍៕