ថ្លើម គឺជាកន្លែងដែលសំខាន់ណាស់ សម្រាប់មនុស្សគ្រប់រូប ដូចនេះ អ្នកគួរតែការពារវាឲ្យបានល្អ បើអ្នកការពារវាមិនបានល្អ អ្នកនឹងអាចកើតជំងឺមហារីកជាមិនខានឡើយ ដូចនេះ តើគួរបរិភោគអ្វី ដើម្បីការពារថ្លើមអ្នក ឲ្យមានសុខភាពល្អនោះ?

1. អ្នកអាចដាំបបរសណ្តែកខៀវ ថ្លើមជ្រូកមកបរិភោគបាន
• គ្រឿងផ្សំ ៖ ថ្លើមជ្រូកចំនួន ១០០ ក្រាម សណ្តែកខៀវចំនួន ៦០ ក្រាម អង្ករចំនួន ១០ ក្រាម អំបិល និងប៊ីចេង។
• របៀបចម្អិន ៖ ដំបូង អ្នកត្រូវយកសណ្តែកខៀវ និងអង្ករលាងឲ្យស្អាត។ បន្ទាប់មក យកវាទៅដាំដោយបើកភ្លើងខ្លាំង។ ក្រោយពេលដែលពុះ ទើបបិទភ្លើងឲ្យតូចវិញ ដាំរហូតដល់វារាងឆ្អិន ទើបចាក់ថ្លើមជ្រូកចូល ដាំជាមួយ។ បន្ទាន់មក ទើបដាក់គ្រឿងផ្សំចូល ជាការស្រេច។
• អត្ថប្រយោជន៍ ៖ វានឹងធ្វើឲ្យថ្លើមអ្នក មានសុខភាពល្អ ធ្វើឲ្យភ្នែកភ្លឺ ស្បែកទន់ ថែមទាំងអាចធ្វើឲ្យសក់អ្នកស្អាតទៀតផង។
2. អ្នកក៍អាចដាំបបរថ្លើមជ្រូក ជាមួយការ៉ុត
• គ្រឿងផ្សំ ៖ ការ៉ុត ៥០ ក្រាម ថ្លើមជ្រូក ៥០ ក្រាម អង្ករ ១០០ ក្រាម
• របៀបចម្អិន ៖ អ្នកត្រូវយកថ្លើមជ្រូកចិតឲ្យម៉ត់ ហើយយកទៅដាំជាមួយការ៉ុត និងអង្ករ។
• អត្ថប្រយោជន៍ ៖ ធ្វើឲ្យថ្លើមអ្នកល្អ ភ្នែកភ្លឺមិនព្រិល ថែមទាំងធ្វើឲ្យភ្នែកអ្នកមិនស្ងួតទៀតផង៕