ក្លិនមាត់មិនល្អ ដែលគេហៅថា halitosis អាចជារឿងអាម៉ាស់ ហើយនៅក្នុងករណីខ្លះ វាអាចបង្កឲ្យដោយការថប់អារម្មណ៍។ ផលិតផលជាច្រើន សម្រាប់បំបាត់ក្លិនមាត់មិនល្អ ដូចជា ស្ករកៅស៊ូ ជីអង្កាម ទឹកខ្ពុរមាត់ និងផលិតផលផ្សេងទៀត ដែលដើម្បីប្រយុទ្ធប្រឆាំងក្លិនមាត់មិនល្អ។ ប៉ុន្តែ ផលិតផលទាំងនេះ អាចជួយដោះស្រាយបញ្ហា បានត្រឹមតែបណ្តោះអាសន្នតែប៉ុណ្ណោះ ដោយសារវាមិនអាចដោះស្រាយ មូលហេតុនៃបញ្ហានេះបាន។
![](https://www.health.com.kh/wp-content/uploads/2022/10/image-11.jpg)
អាហារមួយចំនួន ក៏អាចជាមូលហេតុនៃក្លិនមាត់មិនល្អបានដែរ។ ក្នុងករណីជាច្រើន អ្នកអាចដោះស្រាយក្លិនមាត់មិនល្អ ដោយការរក្សាអនាម័យមាត់ធ្មេញ ឲ្យបានត្រឹមត្រូវ។ ប្រសិនបើការថែរក្សាមាត់ធ្មេញសាមញ្ញដោយខ្លួនឯង មិនអាចដោះស្រាយបញ្ហាបាន អ្នកត្រូវទៅជួបពេទ្យធ្មេញ ដើម្បីឲ្យកំណត់ពីមូលហេតុ ដែលបង្កឲ្យមានក្លិនមាត់មិនល្អ។
ប្រសិនបើអ្នកមានក្លិនមាត់មិនល្អ នៅក្នុងរយៈពេលពេញមួយថ្ងៃ អ្នកត្រូវផឹកទឹកឲ្យបានគ្រប់គ្រាន់ ហើយត្រូវរក្សាមាត់ ឲ្យមានសំណើម ដែលអាចជួយលាងសម្អាតភាគល្អិតនៃអាហារ និងបាក់តេរីដែលអាចកាត់បន្ថយក្លិនមាត់មិនល្អ។ ការទំពារស្ករកៅស៊ូ ឬការជញ្ជក់ស្ករគ្រាប់ អាចជួយបានផងដែរ។
ប្រសិនបើអ្នកមានមាត់ស្ងួតរ៉ាំរ៉ៃ ពេទ្យធ្មេញ ឬគ្រូពេទ្យអាចណែនាំឲ្យអ្នក ប្រើប្រាស់ទឹកមាត់សិប្បនិម្មិត ឬថ្នាំរំញោចលំហូរនៃទឹកមាត់៕