រមៀត និងខ្ញី
បើសិនជាអ្នក ចង់បង្កើនល្បឿននៃការផលិតឆ្អឹងខ្ចីមែននោះ អ្នកអាចជ្រើសរើសរមៀត ឬខ្ញី ដែលមានក្នុងផ្ទះបាយអ្នកបាន ព្រោះរបស់ទាំងពីរនេះ មិនត្រឹមតែមានសមាសធាតុប្រឆាំងនឹងរលាកទេ តែក៏ជួយការពារឆ្អឹងខ្ចី ពីការខូចខាតបន្តទៀត និងបំបាត់ការឈឺចាប់ដែរ។
គ្រាប់ Pecans អាល់ម៉ុន និងគ្រាប់ផ្លែឈើផ្សេងៗទៀត
វាពិតជាគំនិតល្អមែន ដែលអ្នកញ៉ាំគ្រាប់ផ្លែឈើទាំងនេះ ដើម្បីពន្លឿនការជួសជុលឆ្អឹងខ្ចី ដែលខូចខាតបាន។ មានហេតុផលពីរយ៉ាង ដែលគ្រាប់ផ្លែឈើទាំងនេះ ល្អចំពោះសន្លាក់។ ទី ១ វាផ្ទុកទៅដោយខ្លាញ់អាស៊ីតអូមេហ្គាបី ដែលជួយបង្ការការរលាក។ ទី ២ គ្រាប់ផ្លែឈើបែបនេះ ផ្ទុកសារធាតុម៉ង់ហ្គាណែស សម្រាប់ជំនួយដល់ Glucosamine ដែលជាសារធាតុដ៏សំខាន់ ក្នុងការបង្កើតឆ្អឹងខ្ចី ឲ្យបានលឿន។
ប្រេងអូលីវ
អាហារទាំងនេះ មានរបស់ដែលគួរឲ្យចាប់អារម្មណ៍មួយ ឈ្មោះថា ខ្លាញ់អាស៊ីតអូមេហ្គាបី ដែលអាចកាត់បន្ថយការរលាក ហើយប្រេងអូលីវរបស់វា ក៏អាចពន្លឿនដល់ការជួសជុល និងបង្កើតឆ្អឹងខ្ចីដែរ។ ការញ៉ាំប្រេងអូលីវធម្មតា ១ ទៅ ២ ស្លាបព្រាបាយរាល់ថ្ងៃ ពិតជាល្អ ចំពោះសុខភាពសន្លាក់ និងប្រព័ន្ធបេះដូងសរសៃឈាម។
ប្រេងដូង
ក្រៅពីប្រេងអូលីវ មានប្រេងមួយប្រភេទទៀត ដែលអាចជួយបង្កើន និងជួសជុលឆ្អឹងខ្ចីបានដែរ នោះគឺប្រេងដូង។ អ្វីដែលល្អចំពោះប្រេងដូងនោះគឺថា អ្នកក៏អាចម៉ាស្សាប្រេងនេះ លើសន្លាក់ដែលហើម ដើម្បីបំបាត់ការឈឺចាប់ ហើម និងការគាំងសន្លាក់ជាដើម។ មុនពេលប្រើប្រេងដូង យកល្អ គួរតែកម្តៅវាឲ្យក្តៅពីរបីនាទីសិន៕