ការដែលមានកំហឹងជាប់ខ្លួនខ្លាំងក្លាអាចធ្វើអោយបែកបាក់ដល់ទំនាក់ទំនងយ៉ាងច្រើនប្រភេទ។ មិនខ្វល់ថា មានហេតុផលត្រឹមត្រូវបែបណានោះទេ នៅពេលដែលអ្នកផ្ទុះកំហឹងហើយនោះ វានឹងបង្កើតទៅជាសម្លេងអវិជ្ជមានក្នុងចិត្តរបស់ដៃគូអ្នកមិនខាន។ ភាគច្រើន កំហឹងគឺជាការបញ្ជូនសញ្ញាមួយដែលអាចធូរស្រាលមកវិញទៅតាមពេលវេលា ប៉ុន្តែវាក៏បន្សលទុកនូវការខូចខាតផងដែរ។ ហើយមានរឿងតិចតួចមួយដែលអ្នកអាចធ្វើបានតាមរយៈការមានវិប្បដិសារីទៅលើវា។ ដូច្នេះហើយ ការខិតខំប្រឹងប្រែងគួរតែរកអោយឃើញពីវិធីគ្រប់គ្រងកំហឹងមុនពេលវេលាចាប់ផ្តើមគ្រប់គ្រងលើអ្នក។

ទោះបីជាគោលដៅនៃការគ្រប់គ្រងកំហឹងអាចហាក់បីដូចជារឿងពិបាកមួយក៏ដោយ ក៏វាអាចជាសញ្ញាមួយផ្តល់ន័យវិជ្ជមានដែរ។ មានជំហ៊ានសាមញ្ញៗមួយចំនួនដែលអាចជួយគ្រប់គ្រងកំហឹងក្នុងទំនាក់ទំនងមួយបាន។ ពិតណាស់ វគ្គសិក្សាគ្រប់គ្រងកំហឹងជាច្រើនដែលអាចស្តារអ្វីៗឡើងវិញបាន។ ទោះបីជាយ៉ាងណាក៏ដោយ វាតែងតែជាការណែនាំអោយចាប់ផ្តើជាមួយនឹងការស្ទាប់ស្ទង់ក្នុងកម្រិតមធ្យមនៅផ្ទះសិនមុនពេលប្រឆាំងយកឈ្នះវា។
វិធីសាស្ត្រធម្មតាៗក្នុងការគ្រប់គ្រងកំហឹង
បើសិនជាអ្នកអស់សង្ឈឹមក្នុងការស្វែងរកចម្លើយពីរបៀបគ្រប់គ្រងកំហឹងក្នុងទំនាក់ទំនងមួយ អ្នកអាចរកវាបាននៅក្នុងវិធីសាស្ត្រធម្មតាខាងក្រោមនេះបាន។
– ចាប់ផ្តើមរាប់៖ អ្នកប្រហែលជាធ្លាប់លឺរឿងនេះរាប់ពាន់ដងហើយមើលទៅ ប៉ុន្តែវាប្រាកដជាមានប្រសិទ្ធភាព ដូច្នេះចូរបន្សល់ទុកវិធីគ្រប់គ្រងកំហឹងមួយនេះអោយជាប់ខ្លួនរហូតទៅ។ នៅពេលអ្នកឈានជើងចូលទៅក្នុងការបញ្ឈប់កំហឹង ចូររាប់លេខពីមួយដល់ ១០ ដើម្បីអាចបន្ធូរបន្ថយកំហឹងនោះបាន។
– ដកខ្លួនចេញ៖ នៅពេលស្ថានភាពកាន់តែដុនដាប់គ្រប់គ្រាន់សម្រាប់ឃើញខ្លាំងក្លាហើយ អ្នកគ្រាន់តែឈានជើងដើរចេញពីទីនោះទៅបានហើយ។ ការផ្តាច់ខ្លួនចេញបែបនេះនឹងផ្តល់អោយអ្នកនូវពេលវេលាដើម្បីគិត និងវាយតម្លៃទៅលើអាកប្បកិរិយារបស់ខ្លួនបាន ព្រមទាំងអាចរំងាប់អារម្មណ៍នោះបានទៀតផង។
– មើលពេលដែលអ្នកនិយាយ៖ ចូររំលឹកឡើងវិញរាល់សម្តីដែលអ្នកនិយាយទាំងអស់ពេលកំពុងតែខឹង។ ពេលអ្នកប្រាកដជាមានវិប្បដិសារីចំពោះវានៅថ្ងៃក្រោយ ដូច្នេះយកល្អកុំនិយាយអ្វីទាំងអស់តែម្តង។ ចូររក្សាភាពស្ងៀមស្ងាត់អោយបានយូរតាមតែអាចធ្វើបានបើសិនជានរនាម្នាក់ជម្រុញអោយអ្នកនិយាយ។
– បញ្ចូលការហាត់ប្រាណជាទម្លាប់ប្រចាំថ្ងៃរបស់អ្នក៖ ការធ្វើបែបនេះមិនគ្រាន់តែជួយអោយរាងកាយរបស់អ្នកមានសុខភាពល្អទេ តែវាក៏នឹងជួយគ្រប់គ្រងអារម្មណ៍អ្នកបានយ៉ាងល្អផងដែរ។ ការហាត់ប្រាណត្រូវបានគេស្គាល់ថាជួយបញ្ចេញអ័រម៉ូនសប្បាយចិត្តដែលជួយអោយអ្នកមានអារម្មណ៍ល្អចំពោះខ្លួនឯង និងអ្នកដទៃ។ ពេលស្ថិតក្នុងស្ថានភាពខឹង រឿងដែលល្អបំផុតដែលត្រូវធ្វើនោះត្រូវចំណាយពេលដើរ និងសម្រួលដល់សរសៃប្រសាទរបស់អ្នក។
– រៀនលើកលែងទោស និងបំភ្លេច៖ ការទើសទាល់គ្នាគ្រាន់តែធ្វើអោយមានសម្ពាធរវាងអ្នក និងដៃគូប៉ុណ្ណោះ។ បើសិនជាអ្នកអាចដកខ្លួនចេញពីស្ថានភាពមួយដែលធ្វើអោយមិនសប្បាយចិត្តបាន ចូរសិក្សាពីរបៀបលុបបំបាត់វាចេញពីការចងចាំរបស់អ្នករហូតទៅ។ ជីវិតរស់នៅដែលមានទស្សនៈវិជ្ជមានដល់ទំនាក់ទំនងគឺវាល្អជាទស្សនៈអវិជ្ជមាន។
វិធីសាស្គ្រគ្រប់គ្រងកំហឹងទាំងនេះប្រាកដជានឹងជួយគ្រប់គ្រងទំនាក់ទំនងដ៏ផ្អែមល្អែមជាមួយដៃគូររបស់អ្នកបាន ហើយចូរចងចាំជានិច្ចថា កំហឹងគឺជារឿងមួយកើតឡើងបណ្តោះអាសន្នទេ តែទំនាក់ទំនងគឺជារឿងកើតឡើងរហូត៕