​វិធី​ដ៏​ល្អ​បំផុត ដើម្បី​ព្យាបាល​ការ​ស្ងួត​មាត់ គឺ​អាស្រ័យ​ទៅលើ​មូលហេតុ​របស់​វា​។

​ប៉ុន្តែ អ្នក​អាច​អនុវត្តន៍​នូវ​វិធីសាស្ត្រ​មួយចំនួន ដើម្បី​បំបាត់​ការ​ស្ងួត​មាត់​ជា​បណ្តោះអាសន្ន ចំពោះ​ការបំបាត់​ការ​ស្ងួត​មាត់​ក្នុង​រយៈពេល​វែង​ដែល​ល្អ​បំផុត គឺ​ការដោះស្រាយ​ពី​មូលហេតុ​របស់​វា​។​

​ដើម្បី​បំបាត់​ការ​ស្ងួត​មាត់ ជា​បណ្តោះអាសន្ន អ្នក​គួរតែ ៖

•​    ​ទំពារ​ស្ករ​កៅស៊ូ​ដែល​គ្មាន​ជាតិ​ស្ករ ឬ​ការ​បៀម​ស្ករ​គ្រាប់​ដែល​គ្មាន​ជាតិ​ស្ករ ដើម្បី​ជំរុញ​ដល់​លំហូរ​នៃ​ទឹកមាត់​។ ចំពោះ​មនុស្ស​មួយចំនួន ដែល​ទំពា​រស្ករ​កៅស៊ូ​គ្មាន​ជាតិ​ស្ករ ឬ​ការ​បៀម​ស្ករ​គ្រាប់​ដែល​គ្មាន​ជាតិ​ស្ករ ជា​ញឹកញាប់​ក្នុង​ចំនួន​ដ៏​ច្រើន នឹង​អាច​បណ្តាល​ឲ្យ​រាគ ឬ​ការឈឺចាប់​ពោះ​។​
•​    ​កំណត់​ការ​ទទួលទាន​ជាតិ​កាហ្វេ​អ៊ី​ន ព្រោះ​សារជាតិ​កាហ្វេ​អ៊ី​ន អាច​ធ្វើឲ្យ​មាត់ស្ងួត​ផងដែរ​។​
•​    ​មិន​ត្រូវ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់ ដែល​មាន​ជាតិ​អាល់​កុល ព្រោះ​ពួកគេ​អាច​ធ្វើ​ឲ្យ​ស្ងួត​មាត់​។​
•​    ​បញ្ឈប់​ការប្រើប្រាស់​ថ្នាំជក់​ទាំងអស់ ទាំង​ការជក់បារី ឬ​ចុក​ថ្នាំជក់​។​
•​    ​ផឹកទឹក​ឲ្យបាន​ទៀងទាត់​។​
•​    ​ប្រើប្រាស់​ផលិតផល​ដែល​មាន​សារធាតុ xylitol ដូចជា ស្ប្រៃយ៍​បាញ់​តាម​មាត់ ឬ​ផលិតផល​ដែល​មាន​ផ្ទុក​សារធាតុ carboxymethylcellulose ឬ hydroxyethyl cellulose ដូចជា Biotene Oral Balance​។​
•​    ​ប្រើប្រាស់​ទឹក​ខ្ពុរមាត់​សម្រាប់​មាត់​ស្ងួត ជាពិសេស ផលិតផល​ដែល​មាន​សារធាតុ xylitol ដូចជា Biotene Dry Mouth Oral Rinse or ACT Total Care Dry Mouth Rinse ដើម្បី​ការពារ​ប្រឆាំង​នឹង​ជំងឺ​ពុក​ធ្មេញ​។​
•​    ​ជៀសវាង​ការប្រើប្រាស់​ថ្នាំ antihistamines និង​ថ្នាំ​ផ្តាសាយ ដែល​ធ្វើឲ្យ​រោគសញ្ញា​កាន់តែ​អាក្រក់​។​
•​    ​ដកដង្ហើម​តាម​ច្រមុះ មិន​ត្រូវ​ដកដង្ហើម​តាម​មាត់​។​
•​    ​បន្ថែម​ម៉ាស៊ីន​ផ្ដល់​សំណើម​ខ្យល់​នៅពេល​យប់ ចំពោះ​បន្ទប់​ដែល​ស្ងួត​។​

​ទឹក​មាត់ គឺជា​សារធាតុ​សំខាន់​មួយ ដើម្បី​រក្សា​សុខ​ភាព​ធ្មេញ និង​មាត់​។ ប្រសិនបើ​អ្នក​ស្ងួត​មាត់​ជា​ញឹកញាប់ អ្នក​ត្រូវ​អនុវត្តន៍​ជំហាន​ទាំងនេះ ដើម្បី​ការពារ​សុខភាព​មាត់​ធ្មេញ ដូចជា ៖

•​    ​ជៀសវាង​ការ​ទទួលទាន​អាហារ​ដែល​មាន​ជាតិ​ស្ករ ឬ​ទឹក​អាស៊ី​ត និង​ស្ករ​គ្រាប់ ព្រោះ​វា​អាច​បង្កើន​ហានិភ័យ​នៃ​ការពុក​ធ្មេញ​។​
•​    ​ដុស​ជាមួយ​ថ្នាំ​ដុសធ្មេញ ដែល​មាន​សារធាតុ Fluoride ។ អ្នក​ត្រូវ​សាកសួរ​គ្រូពេទ្យ​ធ្មេញ ប្រសិនបើ​អ្នក​អាច​ទទួល​អត្ថប្រយោជន៍ ពី​ថ្នាំដុសធ្មេញ​ដែល​មាន​សារធាតុ Fluoride ។​
•​    ​ទៅ​ជួប​ពេទ្យ​ធ្មេញ យ៉ាងហោចណាស់ ២ ដង​ជា​រៀងរាល់ឆ្នាំ ដើម្បី​ស្វែងរក និង​ព្យាបាល​ជំងឺ​ពុក​ធ្មេញ ឬ​បញ្ហា​ធ្មេញ​ផ្សេងទៀត​។​

​ប្រសិនបើ​អ្នក​អនុវត្តន៍​ជំហាន​ទាំងនេះហើយ នៅតែ​មិន​មាន​ភាពល្អប្រសើរ​ឡើង​នៃ​ការ​ស្ងួត​មាត់ អ្នក​ត្រូវ​ជួប​ជាមួយ​គ្រូពេទ្យ ឬ​ពេទ្យធ្មេញ​។ មូលហេតុ​នៃ​ការ​ស្ងួត​មាត់ អាច​បណ្ដាលមកពី​ការប្រើប្រាស់​ថ្នាំ ឬ​ស្ថានភាព​ណាមួយ​ផ្សេង​ទៀត​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង