ជំងឺរលាកសួត អាចមានលក្ខណៈតិចតួច រហូតដល់ធ្ងន់ធ្ងរ ដែលអាចគ្រោះថ្នាក់ដល់អាយុជីវិតបាន។ ជំងឺនេះ ភាគច្រើនមានលក្ខណៈធ្ងន់ធ្ងរ លើទារកទើបនឹងកើត និងកុមារតូចៗ មនុស្សចាស់អាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ និងអ្នកមានបញ្ហាសុខភាព ឬប្រព័ន្ធភាពស៊ាំចុះខ្សោយ។
ដើម្បីកំណត់រោគវិនិច្ឆ័យ ឲ្យច្បាស់លាស់ គ្រូពេទ្យនឹងចាប់ផ្តើមសួរ អំពីប្រវត្តិជំងឺអ្នក និងពិនិត្យរាងកាយ ដោយមានការស្តាប់សួត រកមើលសម្លេងខុសធម្មតា ដែលជាសញ្ញាបញ្ជាក់អំពី វត្តមានរបស់ជំងឺនេះ។

បើសិនជាមានការសង្ស័យថា មានជំងឺរលាកសួតហើយនោះ គ្រូពេទ្យអាចនឹងណែនាំ ឲ្យធ្វើតេស្តដូចខាងក្រោមនេះ ៖
• ថតកាំរស្មីអ៊ិច
• ធ្វើតេស្តឈាម
• វាស់កម្រិតអុកស៊ីសែនក្នុងឈាម
• ធ្វើតេស្តកំហាក។
គ្រូពេទ្យអាចនឹងធ្វើតេស្តបន្ថែមទៀត បើសិនជាអ្នកអាយុចាប់ពី ៦៥ ឆ្នាំឡើងទៅ គេងក្នុងមន្ទីរពេទ្យ ឬមានសញ្ញាធ្ងន់ធ្ងរ ឬបញ្ហាសុខភាព។ តេស្តទាំងនេះ មានដូចជា ៖
• បណ្តុះរកមេរោគក្នុងទឹកស្រោមសួត
• ថត CT Scan៕