​ដោយសារតែ​ការ​រលាក​អញ្ចាញ​ធ្មេញ អាច​មាន​លក្ខណៈ​តិចតួច អ្នក​ប្រហែលជា​មិនដឹងថា ខ្លួន​កំពុងតែ​មាន​អាការៈ​នេះផង​។ ប៉ុន្តែ យក​ល្អ គួរតែ​ចាត់ទុក​ថា វា​ជា​រឿង​ធ្ងន់ធ្ងរ និង​ព្យាបាល​ឲ្យបាន​លឿន​ទៅ​។ ការ​រលាក​អញ្ចាញធ្មេញ អាច​នាំឲ្យ​មាន​ជំងឺ​អញ្ចាញធ្មេញ​កាន់តែ​ធ្ងន់ធ្ង​ន់ និង​អាច​បាក់ធ្មេញ​ទៀតផង​។

​មូលហេតុ​ដែល​នាំឲ្យ រលាក​អញ្ចាញធ្មេញ​ញឹកញាប់​បំផុត​នោះ គឺ​កង្វះ​អនាម័យ​មាត់​ធ្មេញ​។ ទម្លាប់មាត់​ធ្មេញ​ដែល​មាន​សុខភាព​ល្អ ដូចជា ការ​ដុស​សម្អាត​ធ្មេញ​មួយថ្ងៃ​ពីរដង ប្រើ​អំបោះ​រុះ​ធ្មេញ​រាល់ថ្ងៃ និង​ឲ្យ​ពេល​ធ្មេញ​ពិនិត្យ​ជា​ទៀងទាត់ អាចជួយ​បង្ការ​ការ​រលាក​អញ្ចាញធ្មេញ​បាន​។

​ការ​រលាក​អញ្ចាញធ្មេញ នរណា​ក៏​អាច​កើតមាន​បាន​ដែរ​។ មនុស្ស​ភាគច្រើន ជួប​បញ្ហា​អញ្ចាញធ្មេញ​ដំបូង​គេ ក្នុងពេល​ពេញវ័យ ហើយ​កត្តា​ដែល​អាច​បង្កើន ការ​ប្រឈម​នឹង​ការ​រលាក​អញ្ចាញធ្មេញ​នោះ​មានដូចជា ៖
•​    ​មាន​ទម្លាប់​មិនល្អ ចំពោះ​សុខភាព​មាត់​ធ្មេញ​
•​    ​ជក់បារី​
•​    ​មាន​ជំងឺ​ទឹកនោម​ផ្អែម​
•​    ​អាយុ​ច្រើន​
•​    ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ដែល​បណ្តាល​មកពី​ជំងឺមហារីក​គ្រាប់​ឈាម​ស ជំងឺអេដស៍ ឬ​ជំងឺ​ផ្សេងៗ​ទៀត​
•​    ​ប្រើប្រាស់​ថ្នាំ​
•​    ​មាន​ការបង្ក​រោគ​ដោយ​វីរុស និង​មេរោគ​ផ្សិត​
•​    ​ស្ងួត​មាត់​
•​    ​បម្រែបម្រួល​អ័រម៉ូន​ដូចជា អ្នក​មាន​ផ្ទៃពោះ ការ​មក​រដូវ ឬ​ប្រើ​ថ្នាំ​ពន្យារកំណើត​
•​    ​កង្វះ​ជីវជាតិ​
•​    ​ប្រើ​ថ្នាំញៀន​
•​    ​មាន​ជំងឺ​ធ្មេញ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង