Join with Health.com.kh on Telegram

​អ្នកនឹង​ឆ្ងល់ ក្រោយ​ពេល​អាន​ចំណងជើង​នេះ ដូចនេះ អ្នក​អាច​អាន​អត្ថបទ​នេះ ដើម្បី​បំបាត់​ចម្ងល់​របស់​អ្នក​បាន​។ តាមពិត អាហារ​ដែល​អ្នក​បរិភោគ​រាល់ថ្ងៃ មាន​អាហារ​ខ្លះ អាច​ធ្វើឲ្យ​អ្នកធា​ត់​ទៅ​តាម​កន្លែង​។​

1.​    ​បើ​អ្នក​តែងតែ​បរិភោគ​សាច់​ចៀន និង​ស្រាក្រហម​ច្រើន នោះ​ស្មា​អ្នក នឹង​ឆាប់​រីក​ធំ​។​
2.​    ​បើ​អ្នក​ចូលចិត្ត​ពិសារ​រសជាតិ​ផ្អែម ហើយ​មិន​ហឹរ នោះ​ខ្នង​ផ្នែក​ខាងលើ​អ្នក នឹង​ឆាប់​ធំ​ដូច​គ្នា​។​
3.​    ​បើ​អ្នក​តែងតែ​បរិភោគ​ប្រភេទ​សាច់​ផ្សេងៗ ហើយ​មិន​បរិភោគ​បន្លែ នោះ​ភ្លៅ​អ្នកនឹង​ធំ​ជាង​មុន​។​
4.​    ​អ្នក​ដែល​ចូល​ចិត្ត​ផឹក​ទឹកដោះគោ​ជូរ ផលិតផល​ដែល​ផលិត​ពី​ទឹកដោះគោ និង​ការ៉េម នោះ​ភ្លៅ​ផ្នែក​ខាងក្រោយ​អ្នក នឹង​មាន​សាច់​ជាង​មុន ហើយ​ចង្កេះ​អ្នកនឹង​រីក​ធំ​។​
5.​    ​អ្នក​ដែល​ចូលចិត្ត​ពិសារ​អាហារ​ដែល​ប្រៃ កំភួនជើង​នឹង​ឆាប់​ធាត់​។​
6.​    ​បើ​អ្នក​ពិសារ​ខ្លាញ់​សាច់​ច្រើន និងប័រ នោះ​ដៃ​អ្នកនឹង​ធំ​ជាង​មុន​មិនខានឡើយ​។​
7.​    ​បើ​អ្នក​បរិភោគ​នំ​បុ័ង​ច្រើន នំ​កញ្ចប់​ច្រើន រួម​ទាំង​ស្ករ​គ្រាប់ នោះ​ពោះ​អ្នកនឹង​ធំ មានន័យ​ថា​ដុះ​ក្បាលពោះ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង