អ្នកគួរតែស្វែងយល់ ពីអាការៈដ៏សាមញ្ញទាំងនេះ ដើម្បីដឹងពីសុខភាពតម្រង់នោមអ្នក ថាវាល្អឬទេ? បើអ្នកមើលរំលង អាការៈដ៏តូចតាចទាំងនេះ នោះសុខភាពអ្នក នឹងទ្រុតទ្រោមហើយ។តើមានរោគសញ្ញាអ្វីខ្លះទៅ?
1. នៅពេលដែលអ្នកក្រោកពីគេង នៅរៀងរាល់ព្រឹក សក់អ្នកនឹងជ្រុះជាខ្លាំង ខុសពីធម្មតា។
2. ការចងចាំរបស់អ្នក នឹងចុះខ្សោយពីមួយថ្ងៃទៅមួយថ្ងៃ ដោយគ្រាន់តែរឿងម្សិលមិញ ឡើងសោះ ថ្ងៃនេះ អ្នកចាំមិនបានហើយ។
3. អ្នកនឹងគេងមិនបាន នៅពេលយប់ទេ ហើយបើគេងលក់ ក៏អ្នកតែងតែយល់សុបិន្តដែរ។
4. អ្នកនឹងតែងតែងើបឡើងមកនោម ជាញឹកញាប់នៅពេលយប់ ហើយពេលថ្ងៃ ក៏នោមញឹកដែរ។
5. អ្នកនឹងគ្មានអារម្មណ៍ ក្នុងការរួមភេទទៀតទេ។
6. រដូវអ្នកនឹងមកមិនទៀងទាត់ ហើយអ្នកនឹងតែងតែមានអារម្មណ៍មួរម៉ៅ នៅមិនសុខទេ ហើយចិត្តមិនស្ងប់ទៀតផង។
7. ប្រពន្ធ័ការពាររាងកាយអ្នកនឹងធ្លាក់ចុះ អ្នកនឹងងាយឆ្លងជំងឺផ្សេងៗ ពីអ្នកដទៃណាស់។
8. អ្នកនឹងបរិភោគមិនសូវបាន អាហារដែលអ្នកបរិភោគនឹងតិចទៅៗ។
9. មុខអ្នកនឹងស្លេកស្លាំង ហើយមានរង្វង់ភ្នែកខ្មៅទៀត ក្រោយពេលដែលក្រោកពីគេងនៅពេលព្រឹក ស្បែកអ្នកនឹងស្ងួត ហើយធូររលុង៕