នៅពេលអ្នកគិតអំពី ថាតើគួរធ្វើយ៉ាងម៉េច ចំពោះអាការៈលើសសម្ពាធឈាមនោះ វាពិតជាងាយស្រួលណាស់ ដែលអ្នកបានដឹងអំពី របៀបរក្សាសម្ពាធឈាមនោះ មកនៅធម្មតា ឬចេះគ្រប់គ្រងវា។ ខណៈពេលដែលសម្ពាធឈាមជនជាតិអាមេរិក ជាមធ្យម ប្រហែល ១៣០ លើ ៨៥ អ្នកគួរតែធ្វើយ៉ាងណា ឲ្យសម្ពាធឈាមខ្ពស់បំផុតត្រឹម ១១៥ លើ ៧៥ ទើបមានការប្រឈមតិចតួចបំផុត ពីជំងឺបេះដូង និងដាច់សរសៃឈាមខួរក្បាល។

ដោយសារតែជំងឺលើសសម្ពាធឈាម បណ្តាលមកពីការឆ្លើយតបនឹងស្ត្រេស ដូច្នេះ មធ្យោបាយដ៏ល្អបំផុត គឺចៀសឲ្យផុតពីរំញោចខាងក្រៅរាងកាយ និងដកដង្ហើមជ្រៅៗ។
ក្រៅពីនេះ យើងខ្ញុំនឹងបង្ហាញអ្នកអំពី វិធីហាត់ប្រាណបែបសាមញ្ញៗ ដែលអ្នកអាចធ្វើបាន ដើម្បីបន្ថយសម្ពាធឈាម។
• គេងផ្ងារ ដោយដាក់ជើងស្រដូកឲ្យត្រង់ និងជង្គង់ដាក់តម្រង់ទៅនឹងពិដាន។ ចូរដកដង្ហើមចូលយឺតៗតាមច្រមុះ ដោយរាប់ពីមួយដល់ប្រាំមួយ។
• ទប់ដង្ហើម ដោយរាប់ពីមួយដល់បី។
• ដកដង្ហើមចេញវិញ ដោយរាប់ពីមួយដល់ដប់ពីរ។
• ទប់ដង្ហើម ដោយរាប់ពីមួយដល់បី។
• បន្តដកដង្ហើម ដូចខាងលើចំនួន ១៥ នាទី៕
