ការស្លៀកពាក់ពិតជាសំខាន់ណាស់ ព្រោះបើអ្នកស្លៀកពាក់ខុស នោះអ្នកនឹងក្លាយជាមនុស្ស ដែលត្រូវគេសើចចំអក។ ដូចនេះ អ្នកគួរតែជ្រើសរើស សំលៀកបំពាក់បែបណា ទើបមើលទៅស្អាត?
1. ពណ៌នៃខោអាវ ដែលនៅលើខ្លួនអ្នក មិនត្រូវឱ្យហួសពី ២ ពណ៌ឡើយ ព្រោះវាមើលទៅអាក្រក់មើលណាស់ ម្យ៉ាងទៀត មិនត្រូវពាក់ក្រណាត់ផ្កាមួយឈុតទេ អ្នកត្រូវតែពាក់អាវលាត ហើយសំពត់ផ្កា នោះមើលទៅទើបថ្លៃថ្នូរ។
2. នៅពេលដែលអ្នកទៅកន្លែងធ្វើការ អ្នកមិនត្រូវពាក់អាវដែលធំទូលាយ ដូចអាវគេងយប់ទេ ព្រោះវាមើលទៅមិនសាកសមនឹងកន្លែងការងារ ដូចនេះ អ្នកអាចជ្រើសរើសអាវដែលរាងរឹបពាក់បាន ឬអាជាលក្ខណៈឈុត។
3. សំពត់ចង្កេះវែង ត្រូវតែពាក់ជាមួយស្បែកជើង ដែលមានកែងស្រួចទើបស្អាត មើលទៅគឺទាក់ទាញណាស់។
4. នៅពេលដែលអ្នក ណាត់ជួបជាមួយសង្សារអ្នក អ្នកមិនត្រូវផាត់មុខសពេកទេ ឬលាបក្រែមមាត់ក្រហមពេកទេ ព្រោះវាមើលទៅដូចខ្មោច ដូចនេះ គួរផាត់ធម្មតា ដូចបែបធម្មជាតិ គឺល្អបំផុត៕
