​ជំងឺមហារីក​តម្រងនោម ភាគច្រើន គឺជា​ប្រភេទ​មហារីក លើ​កោសិកា​តម្រងនោម​តែម្តង (Renal Cell Carcinoma) និង​តែង​កើត​លើ​មនុស្សពេញវ័យ ចំណែក​ក្មេង​វិញ ច្រើន​កើតជា​ប្រភេទ​មហារីក Wilms’ Tumor​។ តម្រង​នោម​ទាំងសងខាង​របស់​មនុស្ស មាន​លក្ខណៈ​ដូច​គ្រាប់​សណ្តែក និង​មាន​ទំហំ​ប៉ុន​កណ្តាប់ដៃ​។ វា​មាន​ទីតាំង​ស្ថិតនៅ ខាងក្រោយ​សរីរាង្គ​ក្នុង​ពោះ និង​នៅ​សងខាង​ឆ្អឹង​កង​ខ្នង​។

​ជំងឺមហារីក​តម្រងនោម​កើត​ថ្មី ហាក់បីដូចជា​កំពុងតែ​កើនឡើង​ច្រើន​។ ការប្រើ​បច្ចេកវិទ្យា​ថត​រូបភាព​វេជ្ជសាស្ត្រ ដូចជា CT ស្គេ​ន ច្រើន​តែ​ត្រូវបាន​គេ និយម​ប្រើប្រាស់​ជា​ញឹកញាប់ ដើម្បី​រក​មើល​ជំងឺ​មួយ​នេះ​។ តេស្ត​នេះ ក៏​ប្រហែលជា​អាច​រកឃើញ ជំងឺមហារីក​តម្រង​នោ ម​ដោយ​ចៃដន្យ​បាន​ផង​ដែ​រដែរ​។

​តេស្ត​ដែល​ប្រើ សម្រាប់​កំណត់​រោគវិនិច្ឆ័យ ជំងឺមហារីក​តម្រងនោម មានដូចជា ៖
•​    ​តេស្ត​ឈាម និង​តេស្ត​ទឹកនោម​
•​    ​តេស្ត​ដោយ​ថត​រូបភាព​វេជ្ជសាស្ត្រ​ដូចជា អេកូ CT ស្គេ​ន ឬ MRI
•​    ​ការ​ច្រឹប​សាច់​តម្រងនោម​ទៅ​វិភាគ (Biopsy)៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង