តើផ្លែឈើ ពិតជាអាចធ្វើឱ្យអ្នក ស្រកបាន ៧ ក្រាមក្នុងរយៈពេលមួយអាទិត្យ? តើគួរតែធ្វើដូចម្តេច ហើយគួរតែបរិភោគដូចម្តេច ទើបអាចស្រកបាននោះ? ខាងក្រោមនេះ យើងខ្ញុំនឹងប្រាប់អ្នក ពីវិធីមួយចំនួន ក្នុងការអនុវត្ត។ តើមានអ្វីខ្លះ?
1. អ្នកអាចបរិភោគ ពងមាន់ ជាមួយក្រូចថ្លុងបាន ៖
• អាហារពេលព្រឹក បរិភោគពងមាន់ស្ងោរ ២ គ្រាប់ ក្រូចថ្លុងមួយ និងផឹកកាហ្វេខ្មៅមួយពែង។
• អាហារពេលថ្ងៃ ពងមាន់ស្ងោរ ២ គ្រាប់ និងប៉េងប៉ោះ ក្រោយពេលបាយ អ្នកអាចផឹកកាហ្វេខ្មៅក៏បាន ឬតែក៏បាន។
• អាហារពេលយប់ បរិភោគពងមាន់ ២ គ្រាប់ សាឡាត់មួយចាន និងក្រូចថ្លុងមួយ។
2. អ្នកក៏អាចយកចេកទៅដាំ ជាមួយស្រូវសាឡី មកពិសារបានដែរ ហើយយកមកធ្វើជាអាហារ បីពេលមកពិសារ ប៉ុន្តែ កុំភ្លេច បរិភោគពងមាន់មួយផង។
3. អ្នកអាចពិសារប៉េងប៉ោះ ក្រោយអាហារពេលល្ងាចរួច ព្រោះវាក៏ជាជំនួយ ដល់ការស្រកទម្ងន់អ្នកដែរ។
4. នៅពេលព្រឹក អ្នកអាចផឹកទឹកអំបិលមួយកែវបាន ក្រោយពេលដែលក្រោកពីគេង បន្ទាប់មក អាចពិសារផ្លែសារីមួយផ្លែ រួមជាមួយពងមាន់មួយគ្រាប់ ហើយអាហារពេលថ្ងៃ មិនត្រូវបរិភោគឆ្អែតពេកទេ។ ហើយជាងនេះទៅទៀត មិនត្រូវបរិភោគអាហារដែលខ្លាញ់ពេកទេ។ អាហារពេលល្ងាចវិញ អ្នកអាចបរិភោគបន្លែ និងផ្លែសារី រួមជាមួយសម្លស្ពៃ៕
