គ្រូពេទ្យបានណែនាំ អំពីវិធានការការពារ ការរលាកប្លោកនោម ដោយខ្លួនឯង ម្តងហើយម្តងទៀត ដូចជា ៖
• ផឹកទឹកឱ្យបានច្រើន ជាពិសេស ប្រសិនបើអ្នក កំពុងតែទទួលការព្យាបាល ដោយសារធាតុគីមី ឬកាំរស្មីវិទ្យុសកម្ម ។
• នោមឱ្យបានញឹកញាប់ ប្រសិនបើអ្នក មានអារម្មណ៍ចង់នោម ហើយមិនត្រូវពន្យារពេលនោមនោះទេ។
• ជូតសម្អាតពីមុខទៅក្រោយ បន្ទាប់ពីបន្ទោរបង់រួច ដើម្បីរារាំងបាក់តេរីពីរន្ធគូទ ទៅកាន់ទ្វារមាស និងបង្ហួរនោម។
• ត្រូវងូតទឹកផ្កាឈូក ប្រសិនបើអ្នក ងាយនឹងឆ្លងមេរោគ។
• លាងសំអាតស្បែក នៅជុំវិញទ្វារមាស និងរន្ធគូថដោយថ្នមៗ ហើយត្រូវធ្វើបែបនេះ ជារៀងរាល់ថ្ងៃ។ ប៉ុន្តែ មិនត្រូវប្រើសាប៊ូ ឬលាងសម្អាតខ្លាំងពេកនោះទេ ព្រោះវាអាចធ្វើឱ្យស្បែក ដែលនៅជុំវិញតំបន់នោះ អាចរលាកបាន។
• លាងសម្អាតប្លោកនោមភ្លាម បន្ទាប់ពីការរួមភេទ ដោយត្រូវផឹកទឹកមួយកែវ ដើម្បីជួយកំចាត់បាក់តេរី។
• ជៀសវាងការប្រើថ្នាំ ឬទឹកអនាម័យស្ត្រី នៅតំបន់ប្រដាប់បន្តពូជ ព្រោះវាអាចធ្វើឱ្យរលាកបង្ហួរនោម និងប្លោកនោមបាន៕
